• 2019-01-14 04:18:58
  • ចរាចរណ៍

ខាងសាធារណការរាជធានីភ្នំពេញ ស្រាប់តែឆ្លើយតបបែបនេះ ដាក់ឯកឧត្ដម ថៃ នរៈសត្យា

  • 2019-01-14 04:18:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម ថៃ នរៈសត្យា រដ្ឋ​លេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក ពី​រឿង​ក្បាល​ខឿន​ទ្រូង​ផ្លូវ​នៅ​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ត្រូវ​គេ​បុក​របើករបាញ​ខ្ទិច ប៉ុន្តែ​បែរ​ជា​ទុក​ចោល​ជា​ច្រើន​ថ្ងៃ មិន​ឃើញ​ថា​ណា​មក​ជួសជុល​សោះ។ ឯកឧត្ដម បាន​លើក​ឡើង​ថា ទីតាំង​ខាង​លើ​ពិត​ជា​សំខាន់ ព្រោះ​ជា​កន្លែង​ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​ភ្ញៀវ​អន្តរជាតិ​ចេញ​-ចូល​ប្រទេស​កម្ពុជា។

លោក​មិន​យល់​ថា តើ​នេះ​ជា​ទំនួល​ខុស​ត្រូវ​របស់​មន្ទីរ​សាធារណការ​ ឬ​ខាង​អាកាសចរណ៍​ស៊ីវិល​នោះ​ទេ។ តែ​ក្នុង​ន័យ​នេះ ឯកឧត្ដម​សំដៅ​ថា គួរ​តែ​មាន​ការ​ជួសជុល​ឆាប់ៗ មិន​គួរ​ទុក​ចោល​បែប​នេះ​ឡើយ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ ក្រោយ​អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌​បង្ហោះ​បែប​នេះ ស្រាប់​តែ​សាធារណការ​រាជធានី​ភ្នំពេញ​ឆ្លើយ​តប​ថា៖ «យើង​ខ្ញុំ​នឹង​ចុះ​ជួលជុល។ សូមអរគុណ!»។ បន្ទាប់​មក​ឯកឧត្ដម ថៃ នរៈសត្យា ក៏​បាន​តប​ទៅ​វិញ​ដោយ​ដាក់​រូប​ Stiker លើក​មេដៃ​១ និង Stiker​ងក់​ក្បាល​២​ទៀត​ទៅ ខាង​សាធារណការ​រាជធានី​ភ្នំពេញ​វិញ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់