• 2019-01-14 06:47:47
  • ព័ត៌មាន

WeGO ​​ស្វាគមន៍​ការ​ពង្រីក​សេវា​​ហៅ​កង់​បី​ដល់​ខេត្ត​បាត់ដំបង ​​ដោយ​ការ​ផ្ដល់​ជូន​ពិសេស

  • 2019-01-14 06:47:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេវា​កក់​ហៅ​កង់​បី​របស់​ខ្មែរ​​ដែល​ផ្ដោត​លើ​សុវត្ថិភាព​​​​គឺ​ ក្រុមហ៊ុន​ WeGO ​​បាន​ពង្រីក​សេវា​ដឹក​អ្នក​ដំណើរ​របស់​ខ្លួន​ដល់​ទឹកដី​ខេត្ត​បាត់ដំបង​​កាល​ពី​ពេល​ថ្មីៗ​នេះ។ ​ការ​​​ឈាន​ជើង​ចូល​ទឹកដី​បាត់ដំបង​គឺ ​​ដើម្បី​​​បង្ក​ភាព​ងាយស្រួល​ដល់​អតិថិជន​​របស់​ខ្លួន​ ​និង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​​សំណូមពរ​​​របស់​អតិថិជន​ចាស់​​ដែល​រស់នៅ​លើ​ទឹកដី​ខេត្ត​លោកតា​ដំបងគ្រញូង​​​ដែល​ទន្ទឹង​រង់ចាំ​​កន្លង​មក។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់​របស់​ថ្នាក់ដឹកនាំ​ ក្រុមហ៊ុន​ផ្ដល់​សេវា​ដឹក​អ្នក​ដំណើរ​តាម​​កម្មវិធី​ទូរសព្ទ​ដដែល។​​​​​​​​

  “ឥលូវ​នេះ​ ​ បងប្អូន​ខេត្ត​បាត់ដំបង​អាច​ហៅ​ WeGO ​ជិះ​បាន​​យ៉ាង​ស្រួល​ហើយ​មិន​បាច់​តថ្លៃ​ដូច​មុន​ទេ"។ ​នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ ខេន សុវណ្ណរ៉ា​ អគ្គនាយក​ក្រុមហ៊ុន G.O WeGO។

យើង​ [WeGO] ​មក​នេះ​គឺ​ដើម្បី​​រួម​ចំណែក​ផ្ដល់​ជា​ជម្រើស​ធ្វើ​ដំណើរ​ថ្មី​​​កាន់​តែ​ងាយស្រួល​ ដែល​បងប្អូន​ខេត្ត​បាត់ដំបង​អាច​មាន​ទំនុក​ចិត្ត​លើ​សុវត្ថិភាព"។ លោក ខេន សុវណ្ណារ៉ា បន្ថែម។

  អ្វី​ដែល​កាន់​តែ​ពិសេស​​ ដើម្បី​ជា​ការ​ស្វាគមន៍ ​ក្រុមហ៊ុន​ WeGO ​បាន​ផ្ដល់​ជូន​ប្រូម៉ូសិន​ពិសេស​មួយ​គឺ ​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ ២ ០០០ រៀល​ សម្រាប់​ការ​ជិះ​​ ៥ ដង​ពី​ថ្ងៃ​ទី ១៣ ​ដល់​ ១៩ ​ខែ​មករា​ ឆ្នាំ ​២០១៩ ​ដោយ​គ្រាន់​តែ​វាយ​ប្រូម៉ូ​កូដ "EP2FTL” ​ចូល​ក្នុង​ប្រអប់​ Promo ​នៅ​ក្នុង​ App ​ជា​ការ​ស្រេច។​​​

  ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ផ្ដល់​សេវា​ដឹក​អ្នក​ដំណើរ​តាម​ទូរសព្ទ​ដៃ​បន្ថែម​ថា ​ ​ការ​ជ្រើស​ប្រើ​សេវាកម្ម​របស់​ក្រុមហ៊ុន​ WeGO ​​មិន​ត្រឹម​តែ​សម្រួល​ការ​ធ្វើ​ដំណើរ​លើ​ដង​ផ្លូវ​តែ​មួយ​មុខ ​តែ​ប្រៀប​បាន​នឹង​ការ​ជួយ​ដល់​ជីវភាព​ដៃគូ​បើកបរ​កង់​បី​ដូចគ្នា។ ​​ត្រង់​នេះ​ លោក​បាន​សង្កត់​ធ្ងន់​ថា ​​ការ​លើក​កម្ពស់​ជីវភាព​ដៃគូ​បើកបរ​ជា​បេសកកម្ម​របស់​ក្រុមហ៊ុន​តាម​រយៈ​ការ​កាត់​កម្រៃ​ទាប​ជាង​ក្រុមហ៊ុន​ដែល​ជា​​ដៃគូ​ប្រកួតប្រជែង​របស់​ខ្លួន ​ដូច្នេះ​លោក​សង្ឃឹម​ថា ​បងប្អូន​ប្រជាពលរដ្ឋ​ខេត្ត​បាត់ដំបង​នឹង​ជួយ​គាំទ្រ។​

  ​លើស​ពី​នេះ ​​ក្រុមហ៊ុន​ក៏​ផ្ដល់​ជូន​កញ្ចប់​ការពារ​សុវត្ថិភាព​​ដល់​ទាំង​អ្នក​បើកបរ ​​(ម្នាក់)​ ​និង​​ភ្ញៀវ (២នាក់) ​ពី​ធានារ៉ាប់រង​ Forte ​ក្នុង​ករណី​មាន​គ្រោះថ្នាក់​រាល់​ពេល​ធ្វើ​ដំណើរ​ដោយ​ប្រើ​កម្មវិធី​ទូរសព្ទ​របស់​ WeGO ​ទៀត​ផង។ ​​​ធានារ៉ាប់រង​ខាង​លើ​ការពារ​លើ​គ្រោះថ្នាក់​ពេល​ធ្វើ​ដំណើរ​ដែល​ប៉ះពាល់​ដល់​អាយុ​ជីវិត ​​​ពិការភាព ​និង​របួស​ស្នាម​នានា។

​ខេត្ត​បាត់ដំបង​​ជា​ខេត្ត​ទី ៣ ​​ហើយ​ ដែល​ក្រុមហ៊ុន​ WeGO ​​ពង្រីក​សេវា​ទៅ​ដល់​បន្ថែម​ពី​លើ​រាជធានី​ភ្នំពេញ ​និង​ខេត្ត​សៀមរាប។ ​ដោយ​ឡែក​ បណ្ដា​​ទី​ប្រជុំ​ជន​មួយ​ចំនួន​ទៀត​រួម​មាន​ ក្រុង​សិរីសោភ័ណ​ ផ្សារ​ព្រំ​ប៉ៃលិន ​និង​ក្រុង​ប៉ោយប៉ែត​​ក៏​​ទើប​បើក​ឲ្យ​លោក​អ្នក​អាច​កក់​ហៅ​កង់​បី​ WeGO ​ជិះ​បាន​ហើយ​ដែរ។ ​​នា​ពេល​ឆាប់ៗ​ខាង​មុខ ​ក្រុមហ៊ុន​នឹង​បន្ត​ពង្រីក​ទៅ​ខេត្ត​សក្ដានុពល​ផ្សេង​ទៀត​ទូទាំង​ប្រទេស​កម្ពុជា៕

សូមទស្សនា សកម្មភាព​ក្រុមការងារ WeGO ចុះផ្សព្វផ្សាយ​នៅខេត្ត​បាត់ដំបង

អត្ថបទ៖ Sponsored

មតិយោបល់