• 2019-01-15 02:54:59
  • ការអប់រំ

ក្រសួងនឹងចាត់វិធានការ ហាងលក់ដូរនិងហាងអាហារប្រើប្រាស់ថង់ប្លាស្ទីកច្រើនជ្រុល

  • 2019-01-15 02:54:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពី​ទទួល​បាន​ជោគជ័យ​លើ​ការ​អនុវត្តិ​​របស់​ក្រសួងបរិស្ថាន ​ទៅលើ​ការ​ហាម​មិន​ឲ្យ​ផ្សារ​ទំនើប​​ទាំងឡាយ​ ប្រើ​ថង់​ប្លា​ស្ទីក​សម្រាប់​ដាក់​ឥ​វ៉ាន់​ដល់​អ្នកទិញ​មួយ​រយៈ​កន្លង​មក ​ត្រូវ​បាន​មន្ត្រី​បរិស្ថាន​វាយតម្លៃ​បាន​ជោគជ័យ​។​

លោក​ ហេង ណារ៉េត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ថ្នីៗ​នេះ​ថា​ ​យើង​បាន​ជោគជ័យ​ទៅលើ​ការ​អនុវត្តន៍​កាត់បន្ថយ​ប្រើ​ថង់​ប្លា​​ស្ទីក​នៅ​តាម​ផ្សារ​ទំនើប​​។​ ឥឡូវនេះ​យើង​កំ​ពុង​សិក្សា​កាត់បន្ថយ​ការ​ប្រើ​​ថង់​ប្លា​ស្ទីក​នៅ​តាម​ហាង​លក់ដូរ​ទំនិញ ឥវ៉ាន់​និង​ហាង​ម្ហូបអាហារ ដែល​យើង​មើល​ឃើញ​និង​វាយ​តម្លៃ​ថា​ហាង​ទាំង​នោះ បាន​ប្រើប្រាស់​នូវ​ប្រភេទ​ថង់​ប្លា​ស្ទីក​ច្រើន​និង​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ ឬ​ប៉ះពាល់​ទៅលើ​ដី​ និង​ទឹក​ខ្លាំងក្លា​ពេក​។

​ លោ​កថា​កំពុង​ស្រាវជ្រាវ សិក្សា​តើ​ហាង​ប្រភេទ​ណាខ្លះ ដែល​ត្រូវ​ចាត់ការ​ក្នុង​រឿង​នេះ​។ ​ត្រូវ​កំណត់​ប្រភេទ​ហាង​អោយ​ច្បាស់​ពិតប្រាកដ​សិន ចាំ​ចាត់ការ​ជា​ក្រោយ​។​ក៏ប៉ុន្តែ​ផ្សារ​ត្រី ផ្សារ​បន្លែ​នានា យើង​មិន​អាច​ប្រើប្រាស់​វិធានការណ៍​ដូច​ខាងលើ​បាន​នោះ​ទេ​។​ ទាមទារ​ឲ្យ​មាន​ការអប់រំ​ច្រើន​ទៅលើ​ការកាត់បន្ថយ​ប្រើ​ថង់​ប្លា​ស់​ស្ទីក​។​ ដូចជា​អប់រំ​អ្នកលក់​កុំឲ្យ​ប្រើ​ថង់​ច្រើន​នៅ​ពេល​អ្នកទិញ ទិញ​វត្ថុ​ឬ​របស់របរ​ដូចៗ​គ្នា​ ពោលគឺកុំ​ប្រើ​ថង់​ បើមិន​ចាំ​បាច់​។​ អាច​កាន់​ឬ​យួរ​បាន​របស់​ទាំងនោះ​។​ ត្រូវ​យួរ​វា​ទៅ មិនបាច់​ច្រក​ថង់​ប្លា​ស្ទីក​នោះ​ទេ​។​ នេះ​យើង​នៅតែ​អប់រំ​ពួកគេ​ឲ្យ​ដល់​កម្រិត​។

​ បន្ថែមពីលើនេះ លោក​អគ្គនាយក​ អះអាង​ថា​ ​អ្នក​ទីក្រុង​បាន​ប្រើ​ថង់​ប្លាស្ទីក​ ៤​ទៅ​៥​ថង់ ​ក្នុង​ម្នាក់​ក្នុង១​ថ្ងៃ​។ ​ចំណែក​អ្ម​ក​ស្រុកស្រែ​ជនបទ​មិនបាន​ប្រើ​ច្រើន​ដូច​អ្នក​ទីក្រុង​ទេ៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ ស៊ិន សាវ៉េត

មតិយោបល់