• 2019-01-15 04:23:10
  • ការអប់រំ

នេះហើយជីវិតជាបងគេ! កុមារម្នាក់នេះ តស៊ូចិញ្ចឹមប្អូន១សំបុក ពេលនេះរួចផុតទុក្ខ

  • 2019-01-15 04:23:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពី​ក្មេង​រើស​សំរាម​ទទួល​បន្ទុក​​ប្អូន​ៗ​មួយ​សំបុក​មាន​គ្នា​​ ៧នាក់​ និង​មាន​ជីដូន​ម្នាក់​ កុមារា​ ឈ្មោះ​ ចាន់​ណា​ និង​គ្រួសារ ​ត្រូវ​បាន​អង្គការ​កុមារ​កម្ពុជា​ (CCF) ជួយ​ជ្រោមជ្រែង​ជីវិត​ឲ្យ​ប្រសើរ​ឡើង ​ដោយ​រស់​នៅ​​ផ្ទះ​គំរូ​សហគមន៍​របស់​អង្គការ​។ ​ជីវិត​បាន​ផ្លាស់​ប្ដូរ​ទាំងស្រុង​ក្រោយ​ឆ្នាំ​ ២០១៤​ មកទល់​បច្ចុប្បន្ន ​ចាន់​ណា ​អាយុ​១៤ឆ្នាំ ជា​សិស្ស​រៀន​ពេញ​ម៉ោង​នៅ​សាលា​នីសិនគ្រីប​អាខាដាមី។

​ទោះ​បី​ជីវភាព​ប្រែ​ល្អ​ហើយ​ក្ដី​  ការ​លំបាក​គ្រប់​បែប​​យ៉ាង​បាន​ធ្វើ​ឲ្យ​កុមារា​នេះ​ចង​ចាំ​មិន​ភ្លេច​ រហូត​ដល់​និយាយ​ប្រាប់​ស្ថាបនិក​អង្គការ​លោក Scott Neeson ថា​ "ខ្លួន​ត្រូវការ​ការ​លើកទឹកចិត្ត​ ការ​ទទួលស្គាល់​ពី​ភាព​ក្លាហាន​ និង​មាន​មនុស្ស លើក​ទឹក​ចិត្ត​"។

កុមារា ចាន់​ណា កំពុងរៀនមុខវិជ្ជាគីមីវិទ្យា

នេះគឺជាការរៀប​រាប់​លើ​គណនី​ហ្វេស​បុក​ផ្ទាល់​របស់​លោក Neeson អំពីការតស៊ូរបស់កុមារា ចាន់ណា៖

សំរាប់ខ្ញុំចាន់ណាគឺជាវិរៈបុរសដ៏ពិតប្រាកដម្នាក់។ គាត់មានអាយុ១៤ឆ្នាំហើយឥឡូវនេះ និងគាត់ត្រូវការរៀនសូត្របំប៉នបន្ថែមទៀត។ លោកយាយបានចូលជាសមាជិកកម្មវិធីមនុស្សចាស់របស់អង្គការស៊ីស៊ីអេហ្វហើយ គាត់មិនចាំបាច់ទៅធ្វើការងារទៀតទេ។ ចំនែកឯក្មេងៗគឺបានចូលរៀនជាមួយយើងដែរ។

ប្រាថ្នាតែមួយគត់របស់ខ្ញុំឥឡូវនេះគឺថាចាន់ណាអាចរីករាយជាមួយជីវិតរបស់គាត់អោយបានច្រើនជាងនេះ។ គាត់ហាក់បីដូចជានៅតែស្ពាយការចងចាំពីបញ្ហាដែលគាត់គិតថាវានៅតែមានក្នុងចិត្តគាត់ជារៀងរហូត។ គាត់ត្រូវការការលើកទឹកចិត្ត ការទទួលស្គាល់ពីភាពក្លាហានរបស់គាត់ និងមានមនុស្ស លើកទឹកចិត្តគាត់។

នោះគឺជាមូលហេតុមួយដែលខ្ញុំកំពុងចង់ប្រាប់អ្នកថា ប្រសិនបើអ្នកចង់ផ្ញើសារលើកទឹកចិត្តចាន់ណាជាភាសាខ្មែរឬក៏ភាសាអង់គ្លេសក៏ដោយ យើង នឹងបកប្រែហើយនិងបង្កើតជាសៀវភៅកំរងអនុស្សាវរីយ៍មួយក្បាលសំរាប់គាត់ ដូច្នេះចាន់ណាឈប់មានមន្ទិលសង្ស័យពីភាពជាវិរៈបុរសរបស់គាត់ ហើយនឹងឈប់គិតថាគ្មានមនុស្សខ្វល់ខ្វាយពីគាត់ តទៅទៀតឡើយ។ អ្នកទាំងអស់គ្នាអាចចែករំលែកផូសមួយនេះទៅកាន់អ្នកផ្សេងៗទៀត ដែល ចង់ផ្ញើសារអោយចាន់ណាផងដែរ (សូមផ្ញើសារនៅទំព័រមួយនេះ)។

សូមអរគុណអ្នកទាំងអស់គ្នា ខ្ញុំមានអារម្មណ៍ថាមានសំណាងខ្លាំងណាស់ដែលមានមនុស្សជម្រុញទឹកចិត្តជាច្រើនអ្នកបានគាំទ្រខ្ញុំ។ អ្វីដែលកាន់តែគួរអោយរំភើបថែមទៀតនោះ ខ្ញុំសូមបង្ហាញជូននូវរូបថតពីរសន្លឹកចុងក្រោយនៅទីនេះគឺ ក) រូបថតនៅពេលដែលខ្ញុំជួបក្រុម គ្រួសារមួយនេះនៅក្នុងឆ្នាំ២០១៤ និង ខ)គឺនៅពេលយប់ដែលពួកគេបានផ្លាស់ប្តូរមករស់នៅផ្ទះថ្មីរបស់ពួកគេ" ។

ក. រូបថតនេះ របស់លោកយាយម្នាក់និងចៅតូចៗរបស់គាត់ (សរុបទៅមានចំនួន៨នាក់)

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់