• 2019-01-15 06:08:38
  • ព័ត៌មាន

រន្ធត់ជំនួស! ឡានតាក់ស៊ីថៃប្រើហ្គាស៍ ផ្ទុះខ្លួនខ្ទេចគ្មានសល់ ពេលកំពុងចាក់ហ្គាស៍

  • 2019-01-15 06:08:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​បាន​កើត​ឡើង ខណៈ​ពេល​ដែល​រថយន្ត​តាក់ស៊ី​ប្រើ​ហ្គាស៍​មួយ​គ្រឿង បាន​ផ្ទុះ​បែក​ខ្លួន​ខ្ទេច​នៅ​ស្ថានីយ​ចាក់ហ្គាស៍ ក្នុងស្រុក Bang Phli កាល​ពី​ថ្ងៃ​ច័ន្ទ បណ្ដាល​ឲ្យ​មនុស្ស​៣នាក់​រងរបួស។

លោក​ឧត្ដមសេនីយ៍ Ampol Buarabporn ស្នងការ​នគរបាល​ខេត្ត បាន​ត្រួតពិនិត្យ​មើល​កន្លែង​ផ្ទុះ ប៉ុន្តែ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់​នៅ​ឡើយ​ទេ។

ទោះ​បី​ជា​យ៉ាង​ណា លោក Ampol បាន​និយាយ​ថា «ឧប្បត្តិហេតុ​បែប​នេះ​ធ្លាប់​បាន​កើត​ឡើង​ពី​មុន​មក​ហើយ។ ខ្ញុំ​បាន​បង្កើត​គណៈកម្មាធិការ​មួយ​ដើម្បី​ស៊ើបអង្កេត​ដោយ​ប្រុងប្រយ័ត្ន​នូវ​បុព្វហេតុ​នេះ។ កត្តា​ពាក់ព័ន្ធ​ទាំងអស់​នឹង​ត្រូវ​គេ​សង្កេត​មើល ដូច​ជា​លើ​តាក់ស៊ី ស្ថានីយ និង​បុគ្គលិក​ផ្ទាល់​តែម្ដង។ យើង​ត្រូវ​តែ​កំណត់​មូលហេតុ​ឲ្យ​បាន​ច្បាស់ ដើម្បី​ការពារ​សុវត្ថិភាព​សាធារណៈ»។

អ្នកបើកឡានតាក់ស៊ី ឈ្មោះ Wichai Buadok

បើ​តាម​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់ ប្រាប់​ឲ្យ​ដឹង​ថា ការ​ផ្ទុះ​បាន​កើត​ឡើង​នៅ​ពេល​ដែល​អ្នកបើកបរ​តាក់ស៊ី ឈ្មោះ Wichai Buadok អាយុ៤៥ឆ្នាំ ចេញ​ពី​ឡាន​ដើម្បី​បង់​ថ្លៃ​ហ្គាស៍។ លោក Wichai បាន​រង​របួស​ធ្ងន់ ខណៈ​បុគ្គលិក​ស្ថានីយ ២នាក់​ទៀត​ក៏​បាន​រង​របួស​ផង​ដែរ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់