• 2019-01-15 07:25:58
  • ចរាចរណ៍

មិនធម្មតាឡើយ! បង្ហាញលក្ខណៈពិសេស១១យ៉ាង រថភ្លើងស៊េរីទំនើប ត្រៀមរត់នៅកម្ពុជា

  • 2019-01-15 07:25:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថភ្លើង​ធន់​ស្រាល​ស៊េរី​ទំនើប​ចំនួន​៣​គ្រឿង របស់​ក្រុម​ហ៊ុន Royal Railway Cambodia របស់​អ្នក​ឧកញ៉ា គិត ម៉េង ដែល​ដំឡើង​នៅ​ប្រទេស​ម៉ិកស៊ីកូ ត្រូវ​បាន​ដឹក​តាម​កប៉ាល់​មកដល់​កំពង់ផែ​ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ ២០១៩នេះ មានលក្ខណៈពិសេសៗជាច្រើន។ បើ​តាមទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណ និងដឹកជញ្ជូនរថភ្លើង Tramway នេះមានលក្ខណៈពិសេស ដូចខាងក្រោម៖

  • ផ្ទុកមនុស្សបាន​ ៥៦នាក់​

  • មានម៉ាស៊ីនត្រជាក់

  • កៅអីអង្គុយធំទូលាយ

  • មានបំពាក់ប្រព័ន្ធ Wi-Fi

  • ប្រព័ន្ធហ្វ្រាំងចាប់បានលឿន រហ័ស

  • បង្កើនល្បឿនបានលឿន​ ដល់​ ៨០-៩០គម/ម៉ោង

  • មានទ្វារ និងជណ្តើរចុះដោយស្វ័យប្រវត្តិ

  • មានបំពាក់ប្រព័ន្ធគ្រប់គ្រងរំយោល មិនរលាក់

  • ប្រតិបត្តិការអាចបញ្ជាបានទាំងសងខាង

  • មានទូរទស្សន៍ ១២គ្រឿងក្នុងមួយទូរថភ្លើង

  • បង្គន់អនាម័យ

សូមចុចអានអត្ថបទពាក់ព័ន្ធ៖

រូបភាព៖ ក្រសួងសាធារណការ អត្ថបទ៖ ច័ន្ទឬទ្ធិ

មតិយោបល់