- 2019-01-15 08:44:15
- ព័ត៌មាន
អស់លុយតិច តែបានសម្រស់ស្អាតសុខភាពល្អ ដោយមកញ៉ាំទឹកប្រភេទនេះ
- 2019-01-15 08:44:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់លុយតិច តែបានសម្រស់ស្អាតសុខភាពល្អ ដោយមកញ៉ាំទឹកប្រភេទនេះ
ចន្លោះមិនឃើញ
ទឹករ៉ែ ឬ Mineral Water គឺជាទឹកមានប្រភពចេញពីធម្មជាតិនៅក្រោមដី ដែលមានគុណភាព និងសារធាតុចិញ្ចឹមជាច្រើនប្រភេទដែលមនុស្សយើងត្រូវការជាប្រចាំ។ ទឹករ៉ែប្រភេទផ្សេងៗគ្នា អាចផ្ទុកបរិមាណសារធាតុចិញ្ចឹមតិច ឬច្រើន ទៅតាមប្រភេទ និងប្រភពរបស់វា។ អ្នកខ្លះឆ្ងល់ថា ទឹករ៉ែ និងទឹកធម្មតា ញ៉ាំហើយសុទ្ធតែអាចជួយឲ្យយើងបាត់ស្រេកទឹក តើវាខុសគ្នាដូចម្ដេចទៅ?
ការពិតនោះគឺ ទាំងទឹករ៉ែ និងទឹកដែលបើកចេញចេញពីម៉ាស៊ីន សុទ្ធតែអាចជួយសម្រួលរាងកាយឲ្យបញ្ចេញជាតិញើស និងកាកសំណល់ពីក្នុងខ្លួនបានល្អ ហើយជួយសម្រួលដល់ប្រព័ន្ធឈាមរត់មានតុល្យភាពទៀតផង។ ប៉ុន្តែទឹករ៉ែ ពិតជាមានគុណប្រយោជន៍លើសពីទឹកធម្មតា ដែលយើងមិនអាចប្រកែកបាន។ ហើយនេះគឺជាហេតុផលទាំង ១០ ដែលអ្នកគួរតែងាកការចាប់អារម្មណ៍ពីការចំណាយលើភេសជ្ជៈកំប៉ុង តែ ឬកាហ្វេថ្លៃៗ មកញ៉ាំទឹករ៉ែវិញ។
១. ជួយឲ្យស្រកទម្ងន់
ទឹករ៉ែ មិនផ្ទុកនូវជាតិកាល់ឡូរី ឬ ស្ករនោះទេ ដូច្នេះវាជាដំណោះស្រាយល្អបំផុតសម្រាប់អ្នកចង់សម្រក់ទម្ងន់។ បើអ្នកចាំទឹករ៉ែជាប្រចាំ ជំនួសភេសជ្ជៈផ្សេងៗ រាងកាយអ្នកនឹងប្រែជាតូចស្លីម និងមានសុខភាពល្អ។
២. ជួយឲ្យឆ្អឹងរឹងមាំ
មនុស្សស្រីនៅវ័យដែលចាប់ផ្ដើមមានរដូវនឹងជួបនូវបញ្ហាជំងឺឆ្អឹងជាច្រើន ដូចជាការឈឺចាប់លើជង្គង់ ឬ ជើងជាដើម។ មូលហេតុនោះគឺ ដោយសារឆ្អឹងទាំងនោះចាប់ផ្ដើមចាស់ តែការញ៉ាំទឹករ៉ែត្រឹមមួយដប អាចជួយជួសជុលឲ្យឆ្អឹងមាំមួនវិញបាន ព្រោះវាមានផ្ទុកនូវជាកាល់ស្យូម ដែលយើងមិនគួរមើលរំលង។
៣. ជួយសម្រួលសម្ពាធឈាម
យោងតាមការពិសោធន៍ និងធ្វើតេស្តជាក់ស្ដែងបានឲ្យដឹងថា អ្នកជំងឺដែលទទួលទានទឹករ៉ែ ១ លីត្រ ជារៀងរាល់ថ្ងៃ បានធ្វើឲ្យសម្ពាធឈាមរបស់គេវិលមករកសភាពធម្មតា។ នេះដោយសារតែគុណប្រយោជន៍របស់ជាតិម៉ាញ៉េស្យូម ដែលនៅក្នុងទឹករ៉ែទាំងនោះ។
៤. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
ការញ៉ាំទឹករ៉ែរាល់ថ្ងៃនឹងនាំឲ្យអត្រាជាតិខ្លាញ់ក្នុងខ្លួន និងឈាមទាប ដែលអាចការអ្នកពីការកើតជំងឺបេះដូងនានា។ ក្រៅពីនោះ អ្នកស្រាវជ្រាវក៏បានរកឃើញដែរថា ជាតិប៉ូតាស្យូម និង ម៉ាញ៉េស្យូម នេះ អាចជួយឲ្យបេះដូង មានសុខភាពកាន់តែល្អប្រសើរជាមុនទៅទៀត។
៥. ជួយប្រព័ន្ធរំលាយអាហារ
ជាតិស៊ុលហ្វាត ដែលមានក្នុងទឹករ៉ែ នឹងជួយលើកកម្ពស់ប្រព័ន្ធរំលាយអាហាររបស់មនុស្សឲ្យដំណើរការបានល្អ។ វានឹងជំរុញឲ្យលំពែងរបស់អ្នកបង្កើតអង់ស៊ីម ដែលជួយឲ្យអ្នករំលាយអាហារបានកាន់តែងាយស្រួល។ ហើយត្រូវចាំថា បើក្នុងខ្លួនអ្នកមានជាតិស៊ុលហ្វាតក្នុងកម្រិតទាប នោះអ្នកនឹងមានបញ្ហាប្រព័ន្ធរំលាយអាហារមិនខាន។
៦. ជំនួយសាច់ដុំ
ជាតិម៉ាញ៉េស្យូម នៅក្នុងទឹករ៉ែ គឺជាធាតុសំខាន់ ដែលជួយទ្រទ្រង់សាច់ដុំរាងកាយរបស់អ្នកឲ្យសភាពប្រក្រតី និងជួយបន្ថយការឈឺចុកចាប់ផ្សេងៗ។
៧. ជួយសម្រួលតុល្យភាពអេឡិចត្រូលីត្រ
ទឹករ៉ែ គឺជាប្រភពរបស់ជាតិអេឡិចត្រូត ដែលជួយស្រោចស្រង់មនុស្សពីបញ្ហាកង្វះជាតិទឹក និងជួយឲ្យកោសិការស្រូបយកជាតិទឹកបានកាន់តែប្រសើរ។ ដូច្នេះហើយ ការញ៉ាំទឹករ៉ែនឹងជួយឲ្យរាងកាយស្ដារបានជាតិអេឡិចត្រូលីត្រឡើងវិញបានដោយស្វ័យប្រវត្តិ។
៨. កាត់បន្ថយបញ្ហាគ្រួសក្នុងតម្រង់នោម
ការញ៉ាំទឹករ៉ែជាប្រចាំ នឹងធ្វើឲ្យជាកាល់ស្យូមអុកស៊ីឡាក់ ក្នុងខ្លួនអ្នកមានការកើនឡើង ដែលវាជាធាតុផ្សំល្អក្នុងការចូលទៅកាត់បន្ថយហានិភ័យនៃការកើតគ្រួសក្នុងតម្រង់នោម។
៩. ជួយចិញ្ចឹមស្បែក
ការញ៉ាំទឹករ៉ែត្រូវបានគេដឹងថាជួយផ្ដល់ជាតិសំណើមដល់ស្បែក និងជួយបន្ថយល្បឿននៃភាពជ្រីវជ្រួញ។ ក្រៅពីនោះ បើអ្នកយកទឹករ៉ែមកលាងសម្អាតមុខ អ្នកនឹងឃើញលទ្ធផលថាវាជួយឲ្យស្បែកមុខអ្នកស្អាត ភ្លឺ និងមានសុខភាពល្អ។
១០. មានកម្រិតជាតិ pH សមស្រប
ក្រៅពីគុណប្រយោជន៍ជាច្រើនពីសារធាតុចិញ្ចឹម កម្រិតជាតិ pH ក៏សំខាន់ណាស់មួយ ដែលអ្នកត្រូវគិតគូមុនជ្រើសរើសប្រភេទទឹកនីមួយៗមកទទួលទានដែរ។ ក្នុងនោះ ទឹករ៉ែគឺជាជម្រើសល្អមួយ ព្រោះជាទូទៅទឹកប្រភេទនេះមានកម្រិតជាតិ pH ចាប់ពី ៧.៤ ទៅ ៨.៥ ដែលវាបរិមាណល្អបំផុតសម្រាប់សុខភាព ព្រោះវាមាននាទីក្នុងសម្រួលឲ្យជាតិអាល់កាឡាំង និងជាតិអាស៊ីតក្នុងឈាមមានតុល្យភាព។ ជាទូទៅទឹកម៉ាស៊ីនច្រើនសម្តែមានផ្ទុកជាតិរ៉ែទាប តែមានជាតិអាស៊ីដខ្ពស់។ ដូច្នេះហើយ បើអ្នកញ៉ាំវាជាប្រចាំ វានឹងធ្វើឲ្យមានផលអវិជ្ជមានទៅលើប្រព័ន្ធរំលាយអាហារ៕