• 2019-01-16 11:17:49
  • ព័ត៌មាន

មក​ស្គាល់​ពី ដើមកំណើត​កំណត់ត្រា​ Guinness

  • 2019-01-16 11:17:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

សៀវភៅ​កំណត់ត្រា​ Guinness បាន​លេច​ចេញ​ជា​រូបរាង​អស់​រយៈពេល​ជាង​ ៦០​ឆ្នាំ​មក​ហើយ​។ វា​​ស្ថិត​ក្នុង​ចំណោម​សៀវភៅ​ដែល​លក់​ដាច់​ជាង​គេ​ក្នុង​ពិភពលោក​​​។

យ៉ាង​ណា​មិញ គំនិត​នៃ​ការ​បង្កើត​សៀវភៅ​កំណត់ត្រា​នេះ​ឡើង​ គឺ​កើត​នៅ​ក្នុង​ទសវត្ស​ឆ្នាំ ១៩៥០ នៅ​ពេល​ដែល​លោក Sir Hugh Beaver ដែល​ជា​នាយក​គ្រប់គ្រង​ស្រាបៀ​ Guinness បាន​ចូល​រួម​​កម្មវិធី​ជប់លៀង​មួយ​នៅ County Wexford​ (អៀរឡង់​ខាង​ត្បូង)។

កំឡុង​ពេល​ជប់លៀង ​លោកHugh​ និង​ ម្ចាស់​ពិធី​បាន​ប្រកែក​គ្នា​ពី សត្វ​ចាប​ដែល​ហោះ​លឿន​ជាង​គេ​ ប៉ុន្តែ​មិន​មាន​ព័ត៌មាន​អំពី​រឿង​នេះ​ចុះ​ក្នុង​សៀវភៅ​កំណត់ត្រា​ណា​មួយ​ឡើយ។

ក្នុង​ឆ្នាំ ១៩៥៤ ក្នុង​គោលបំណង​​រួម​ចំណែក​មួយ​ផ្នែក​ដល់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដល់​​ស្រាបៀ​ Guinness លោក Hugh ​​បាន​អញ្ជើញ​អ្នក​ស្រាវជ្រាវ​​ចំនួន ៣​រូប​​ ដើម្បី​រៀប​ចំ​ចង​ក្រង​សៀវភៅ​មួយ​អំពី​ទិន្នន័យ​ និង​ ការពិត​សាមញ្ញ​ៗ ដែល​ជា​មូលដ្ឋាន​សំខាន់​នៃ​ការ​ចាប់ផ្ដើម​នៃ​កំណត់ត្រា​ឯកត្តកម្ម​ពិភពលោក​ Guinness។

ក្រោយ​មក​នៅ​ថ្ងៃ​ទី ៣០​ ខែ​វិច្ឆិកា ឆ្នាំ​ដដែល​ ការិយាល័យ​សម្រាប់​ផ្ទុក​កំណត់ត្រា​ Guinnessត្រូវ​បាន​បង្កើត​ឡើង​នៅ​ផ្លូវ​ 107 Fleet ទីក្រុង​ឡុងដុង​ ចក្រភព​អង់គ្លេស។ បន្តបន្ទាប់​មក​ ប្រជាប្រិយភាព​របស់​កំណត់ត្រា​មួយ​នេះ កាន់​តែ​សាយភាយ​ឡើង​រហូត​ដល់​មាន​ឈ្មោះ​ល្បីល្បាញ​លំដាប់​ពិភពលោក៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម