• 2019-01-16 02:16:34
  • សេដ្ឋកិច្ច

ឆ្នាំ២០១៩ មន្ត្រីរាជការទាំងអស់ ត្រៀមអ៊ុតមើលប្រាក់ខែថ្មី ដំឡើងដល់ទៅ ២ដង

  • 2019-01-16 02:16:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាក់បៀវត្សរ៍មន្ត្រីរាជ​ការទាំងថ្នាក់ជាតិ​ និង​ទាំងថ្នាក់ក្រោមជាតិឆ្នាំ២០១៩ នឹង​ត្រូវ​បាន​ដំឡើង​២​ដង​ក្នុង​១​ឆ្នាំ តាម​គោលការណ៍​របស់​រដ្ឋាភិបាល ពោលគឺចាប់ពីខែមករាម្ដង និងខែមេសាម្ដងទៀត។

ក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០១៩ ​កាលពី​ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច ឯកឧត្តម វង្ស៊ី វិស្សុត រដ្ឋ​លេខា​ធិការប្រចាំការក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ បានថ្លែងថា រាជរដ្ឋាភិបាលបានបង្កើនប្រាក់ខែ​មន្ត្រីរាជការនេះដើម្បីពង្រឹងប្រសិទ្ធភាពការងារនិងលើកទឹកចិត្តអ្នកមានសមត្ថភាពឱ្យងាកមកធ្វើការងារក្នុងវិស័យសាធារណៈកាន់តែច្រើន។ ឯកឧត្តមបានបន្ថែមថា គោលនយោបាយជាតិ​ក៏បានគិតគូរខ្ពស់លើធនធានមនុស្សជាពិសេសការបង្កើនខ្ទង់ចំណាយកាន់តែច្រើនសម្រាប់ វិស័យអប់រំ ដើម្បីឱ្យស្របនឹងគោលនយោបាយអាទិភាពនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់ កាលទី៤ដែលផ្តោតសំខាន់លើធនធានមនុស្សលើសវិស័យណាៗទំាំងអស់

បៀវត្ស​មន្ត្រីរាជការ​ស៊ីវិល​៖

​នឹងត្រូវ​ដំឡើង​ពី​ចំនួន ១ ០១៤ ៤៥០ រៀល នៅ​ឆ្នាំ​២០១៨ ដល់​ប្រមាណ ១ ០៧០ ១០០ រៀល នៅ​ខែមករា ឆ្នាំ​២០១៩ ហើយនឹង​ត្រូវ​ដំឡើង​ដល់​ប្រមាណ ១ ១០០ ១០០ រៀល ចាប់ពី​មេសា ឆ្នាំ​២០១៩

បៀវត្ស​គ្រូបង្រៀន និង​គ្រូពេទ្យ​៖

​នឹងត្រូវ​ដំឡើង​ពី​ចំនួន ១ ១១៤ ៤៥០ រៀល នៅ​ឆ្នាំ​២០១៨ ដល់​ប្រមាណ ១ ១៧០ ១០០ រៀល នៅ​ខែមករា ឆ្នាំ​២០១៩ ហើយនឹង​ត្រូវ​ដំឡើង​ដល់​ប្រមាណ ១ ២០០ ១០០ រៀល ចាប់ពី​ខែមេសា ឆ្នាំ​២០១៩

បៀវត្ស​នគរបាលជាតិ​៖

​ពលបាលត្រី នឹងត្រូវ​ដំឡើង​ពី​ចំនួន ១ ០៩៨ ៩២៧ រៀល ( ដោយ​គិត​បញ្ចូល​របប​អង្ករ ) នៅ​ឆ្នាំ​២០១៨ ដល់​ប្រមាណ ១ ១៥៤ ៥៧៧ រៀល ( ដោយ​គិត​បញ្ចូល​របប​អង្ករ ) នៅ​ខែមករា ឆ្នាំ​២០១៩ ហើយនឹង​ត្រូវ​ដំឡើង​ដល់​ប្រមាណ ១ ១៨៤ ៥៧៧ រៀល ( ដោយ​គិត​បញ្ចូល​របប​អង្ករ ) ចាប់ពី​ខែមេសា ឆ្នាំ​២០១៩

បៀវត្ស​យោធិន​៖

​ពលទោ នឹងត្រូវ​ដំឡើង​ពី​ចំនួន ៩៧៦ ៥៥០ រៀល នៅ​ឆ្នាំ​២០១៨ ដល់​ប្រមាណ ១ ០២៥ ៩០០ រៀល នៅ​ខែមករា ឆ្នាំ​២០១៩ ( មិន​គិត​បញ្ចូល​របប​អង្ករ ) ហើយនឹង​ត្រូវ​ដំឡើង​ដល់​ប្រមាណ ១ ០៥៥ ៩០០ រៀល ( មិន​គិត​បញ្ចូល​របប​អង្ករ ) ហើយ​បើ​គិត​បញ្ចូល​របប​អង្ករ ត្រូវជា​ប្រមាណ ១ ១១៤ ៣៧៧ រៀល ចាប់ពី​ខែមេសា ឆ្នាំ​២០១៩​៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់