• 2019-01-16 02:54:54
  • សុខភាព

ចប់បណ្ដោយ! រកឃើញសារធាតុគីមីគ្រោះថ្នាក់បំផុត ដាក់ក្នុងបង្អែមលត នៅផ្សារអូរឬស្សី

  • 2019-01-16 02:54:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គនាយកដ្ឋាន​កាំកុងត្រូល រកឃើញសារធាតុ​គីមី​ហាមឃាត់នៅក្នុងបង្អែម, ភេសជ្ជៈ​ខូចគុណ​ភាព និង​ស្ថានីយ​ប្រេង​ឥន្ធនៈលួចបន្លំបរិមាណ និង​គុណភាព​ប្រេង។ ក្នុង​នោះ មន្ត្រី​សាខា​កាំកុង​ត្រូល​ផែ​ស្ងួត​ចុង​ទី​ភ្នំពេញ បានចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលទំនិញម្ហូបអាហារ នៅ​ផ្សារ​អូរឬស្សី ហើយបានរកឃើញសារធាតុគីមីហាមឃាត់បូរ៉ាក់ (Borax) នៅក្នុងបង្អែមលត ចំនួន ១១,៥គីឡូក្រាម។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​នៅ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ពាណិជ្ជកម្ម។

កាល​ពី​ថ្ងៃ ទី១៥ ខែមករា ឆ្នាំ២០១៩ មន្រ្តី​អគ្គនាយកដ្ឋាន​កាំកុង​ត្រូល​ទូទាំង​ប្រទេស បាន​បន្ត​ប្រតិបត្តិការ ចុះឃ្លាំពិនិត្យទីផ្សារ, ត្រួតពិនិត្យតាមបណ្តាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ និង​ចុះ​ប្រចាំ​ការ​តាម​បណ្ដា​ទីផ្សារ​នានា ដើម្បី​ស្រាវជ្រាវ និងទប់ស្កាត់​ទំនិញខូចគុណភាព និង​ស្វែង​រក​ភាព​មិន​ប្រក្រតី នៅ​ក្នុង​ផលិតផល​ម្ហូបអាហារ ក្នុង​គោល​បំណង​ការពារ​អ្នកប្រើប្រាស់ ដោយ​ទទួល​បាន​លទ្ធផល​ដូចខាងក្រោម៖

១. មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលទំនិញម្ហូបអាហារ នៅផ្សារអូរឬស្សី និងផ្សារថ្មីពោធិ៍សាត់ ហើយបានរកឃើញសារធាតុគីមីហាមឃាត់បូរ៉ាក់ (Borax) នៅក្នុងបង្អែមលត ចំនួន ១១,៥គីឡូក្រាម។

រូបភាពក្រសួងពាណិជ្ជកម្ម

២. មន្រ្តីសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី និងសាខាកាំកុងត្រូលខេត្តស្វាយរៀង បានចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលទំនិញម្ហូបអាហារ នៅតាមទីផ្សារគោលដៅក្នុងខេត្តរបស់ខ្លួន ហើយបានរកឃើញ ភេសជ្ជៈខូចគុណភាព ចំនួន ៣៦ដប។

៣. មន្រ្តីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានចុះត្រួតពិនិត្យស្ថានីយ និងដេប៉ូចែកចាយប្រេងចំនួន ៦ទីតាំង ហើយបានរកឃើញស្ថានីយសាវីម៉ិច ត្រពាំងជង ស្ថិតនៅផ្លូវជាតិលេខ៥ ឃុំត្រពាំងជង ស្រុកបាកាន បានលួចបន្លំគុណភាព និងបរិមាណប្រេង។ មន្រ្តីជំនាញបានឱ្យម្ចាស់ស្ថានីយ ធ្វើកិច្ចសន្យាកែតម្រូវកំហុសខាងលើ និងបញ្ឈប់សកម្មភាពក្លែងបន្លំនេះទៀត។ ករណីមិនព្រមកែ មន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

រូបភាពក្រសួងពាណិជ្ជកម្ម

សម្រាប់ផលិតផលផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាព ដែលបានដកហូតខាងលើ ក៏ត្រូវបានមន្ត្រីជំនាញសាខាកាំកុងត្រូល ធ្វើការដុតកំទេចចោលភ្លាមៗផងដែរ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់