• 2019-01-16 03:44:31
  • សេដ្ឋកិច្ច

តិចច្រឡំតម្លៃនៅដដែល ពីថ្ងៃនេះទៅ ត្រៀមលុយថែមផងពេលទៅចាក់សាំង

  • 2019-01-16 03:44:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្លៃ​ប្រេង​សាំង​ធម្មតា​ចេញ​នៅ​ថ្ងៃ​ទី ១៦ ខែ​មករា ឆ្នាំ​២០១៩​នេះ ក្រសួង​ពាណិជ្ជកម្ម បាន​ប្រកាស​ឲ្យ​ស្ថានីយប្រេង​ទាំងអស់​ ដាក់​លក់​តម្លៃ​ថ្មី សម្រាប់​សាំង​ធម្មតា និង​ប្រេង​ម៉ាស៊ូត គឺ មួយ​លីត្រ ​តម្លៃ ​៣ ៣០០រៀល ដូចគ្នា។ តម្លៃ​នេះ ត្រូវ​ដាក់​លក់​ជូន​ប្រជាពលរដ្ឋ​ចាប់​ពី​ថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩។

យ៉ាង​ណា​មិញ បើ​ប្រៀប​ធៀប​កន្លង​ទៅ​ កាល​ថ្ងៃទី០១ ខែ​មករា ឆ្នាំ២០១៩​ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៩តម្លៃ​លក់​រាយ​របស់​ប្រេងសាំង​ធម្មតា និង​ប្រេង​ម៉ាស៊ូត​នឹង​មាន​តម្លៃ​ ៣ ២០០​រៀល​ក្នុង​មួយ​លីត្រ​ដូច​គ្នា។ ដើម្បី​កាន់​តែ​លម្អិត​សូម​បងប្អូន​ប្រជាពលរដ្ឋ​មើល​សេចក្ដី​ប្រកាស​របស់​ក្រសួង​ពាណិជ្ជកម្ម​ដូច​ខាង​ក្រោម​ន៖

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់