• 2019-01-16 03:57:12
  • ព័ត៌មាន

ស្ដែងៗ! ក្រុមអ៊ីស្លាមវាយប្រហារនៅសណ្ឋាគារកេនយ៉ា សម្លាប់មនុស្ស ១៥​នាក់ (មានវីដេអូ)

  • 2019-01-16 03:57:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 44

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មនុស្ស ១៥​នាក់​ត្រូវ​បាន​សម្លាប់​ក្រោយ​ក្រុម​ប្រដាប់​អាវុធ​៤នាក់​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ភ្ញៀវ​នៅ​សណ្ឋាគារ​ប្រណីត​មួយ​ក្នុង​រដ្ឋធានី Nairobiប្រទេស​កេនយ៉ា។

យោង​តាម​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​បង្ហាញ​ពី​ក្រុម​វាយ​ប្រហារ ៤​នាក់​បាន​បើក​ការ​វាយ​ប្រហារ​ដោយ​គប់​គ្រាប់​បែក​បំផ្ទុះ​ឡាន​នៅ​ខាង​ក្រៅ មុន​ចូល​ទៅ​បាញ់​រះ​នៅ​ក្នុង​សណ្ឋាគារ​នៅ​វេលា​ម៉ោង ៣​រសៀល​។ ក្នុង​ចំណោម​បក្ស​ពួក​ទាំង​៤​នាក់ មាន​បុរស​ម្នាក់​បាន​បោក​គ្រាប់​បែក​សម្លាប់​ខ្លួន​នៅ​ក្រៅ​សណ្ឋាគារ​ជិត​ធនាគារ​មួយ​កន្លែង មុន​ពេល​បុរស​៣​នាក់​ទៀត​បើក​ការ​វាយ​ប្រហារ។ យោង​តាម​សាក្សី​ម្នាក់​ដែល​ធ្វើ​ការ​ក្នុង​អគារ​ជិត​កន្លែង​កើត​ហេតុ​ឲ្យ​ដឹង​ថា "ខ្ញុំ​ចាប់​ផ្ដើម​ឮ​ស្នូរ​កាំភ្លើង ហើយ​ក្រោយ​មក​ក៏​ឃើញ​មនុស្ស​នាំ​គ្នា​រត់​ចេញ​ដោយ​លើក​ដៃ​ឡើង​លើ ហើយ​អ្នក​ខ្លះ​ទៀត​រត់​សំដៅ​ទៅ​ធនាគារ​ដើម្បី​សុវត្ថិភាព។

យ៉ាង​ណា​មិញ ក្រោយ​កើត​ហេតុ កង​កម្លាំង​ពិសេស​កេនយ៉ា ត្រូវ​បាន​បញ្ជូន​ទៅ​បោស​សម្អាត​ក្រុម​ប្រដាប់​អាវុធ​ចេញ ហើយ​មន្ត្រី​អះអាង​ថា​អាច​ក្ដោប​ក្ដាប់​ស្ថាន​ការណ៍​បាន​នៅ​ម៉ោង​ប្រមាណ ១១​យប់។ ប៉ុន្តែ​យោង​តាម​របាយការណ៍​ជា​ច្រើន​ឲ្យ​ដឹង​ថា រយៈ​ពេល២​ម៉ោង​ក្រោយ​មក​ស្រាប់​តែ​មាន​ការ​វាយ​ប្រហារ​មួយ​ទៀត ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​ជាង ៥០​នាក់ កំពុង​ត្រូវ​បន្ដ​ជម្លៀស​ចេញ។

ជាមួយគ្នានេះ ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​ឈ្មោះ Al Shabaab អះអាង​ថា​ខ្លួន​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នៅ​សណ្ឋាគារ​ Dusit2 នេះ ហើយ​សម្លាប់​មនុស្ស ៤៧​នាក់ ប៉ុន្តែ​ពួកគេ​មិន​បាន​ផ្ដល់​ភស្តុតាង​ជាក់​លាក់​ណា​មួយ​នោះ​ទេ។

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម