• 2019-01-16 04:12:39
  • សេដ្ឋកិច្ច

សម្ដេច ហ៊ុន សែន រំពឹងថា អត្រាភាពក្រីក្រនៅកម្ពុជាថយចុះនៅសល់ត្រឹម ១០%

  • 2019-01-16 04:12:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច ហ៊ុន សែន ​ថ្លែង​ក្នុង​កិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ នៅទីក្រុងសៀមរាប ថ្ងៃទី ១៦ មករា ២០១៩ ឲ្យដឹងថា​ ​​​អត្រា​នៃ​ភាព​ក្រីក្រ​បាន​ធ្លាក់​ចុះ​ប្រមាណ ៥៣.២% នៅឆ្នាំ២០០៤ មកនៅត្រឹមតែ ១៣.៥% នៅឆ្នាំ២០១៤។ អត្រា​នេះ​ ​រំពឹង​ថា​នឹង​ថយ​ចុះ​នៅ​សល់​ត្រឹម​តែ​ ១០% នា​ពេលបច្ចុប្បន្ន​។

លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បញ្ជាក់​ថា ​កម្ពុជា​កាន់​មាន​មហិច្ឆតា​ខិតខំ​ប្រឹងប្រែង​បន្តទៀត​ ដើម្បី​កា្លយ​ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយ​ផ្អែក​លើ​កត្តា​សំខាន់ៗ​ ​រួម​មាន​ កំណើន​សេដ្ឋកិច្ច​អត្រា ៧% ក្នុង​មួយ​ឆ្នាំ  ការ​រីក​ចម្រើន​លើ​វិស័យ​ឧស្សាហកម្ម ​សំណង់​ កសិកម្ម ​សេវាកម្ម​ ទេសចរណ៍​ អចលនទ្រព្យ​ គមនាគមន៍ ​និង​ការ​ដឹកជញ្ជូន​ ។ ​ជាង​នេះ​ទៀត ​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ផ្លាស់​ប្ដូរ​ពី​ប្រទេស​ដែល​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​ទៅ​ជា​ប្រទេស​ពឹង​ផ្នែក​លើ​វិស័យ​ឧស្សាហកម្ម​ និង​សេវាកម្ម។ ​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់