• 2019-01-16 08:40:00
  • សុខភាព

ដឹងថាធ្ងន់ធ្ងរ តែហាមស្លន់ស្លោ ស្រ្តីសម្រាលកូនអាចប្រឈមបញ្ហាទារកឈ្លក់ទឹកភ្លោះ មានលាមកព្រៃ

  • 2019-01-16 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុកម្ដាយ​ទាំងអស់ តែង​សង្ឃឹម​ថា​ នឹង​ទទួល​បាន​កូន​មួយ​មាន​សុខភាព​ល្អ​ ក្រោយ​ការ​សម្រាល។ ប៉ុន្តែ​ការ​សម្រាល​ទារក​ តែង​ប្រឈម​មុខ​នឹង​បញ្ហា​មួយ​ចំនួន ដែល​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទំព័រ​ហ្វេសប៊ុក​ នៃ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត។

បញ្ហា​មួយ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ គឺ​ត្រង់​ការ​ឈ្លក់​ទឹក​ភ្លោះ​ ហើយ​មាន​លាយ​លាមក​ព្រៃ (អាចម៍ព្រៃ) ដែល​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទារក។ ផល​លំបាក​នោះ គឺ​កើត​ចេញ​ ពី​ការ​ឈ្លក់ ដែល​ធ្វើ​ឱ្យ​ទារក​អាច​លេប​ទឹក​ភ្លោះ​មាន​លាមក​ព្រៃ​អំឡុង​ពេល​មុន​សម្រាល ឬ​ពេល​កំពុង​សម្រាល។

រូបតំណាង

៤ ចំណុច​នេះ លោកអ្នក​ជា​ឪពុកម្ដាយ​ថ្មីថ្មោង អាច​ចំណាំ នឹង​បង្កើន​ការ​ប្រុងប្រយ័ត្ន​ទាំងអស់​គ្នា ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដល់​ទារក។

១. ​ផលវិបាក ក្នុង​ករណី​ទារក​លេប​ទឹក​ភ្លោះ​មាន​លាមក​​ព្រៃ

​ការ​លេប​ទឹក​ភ្លោះ​មាន​លាមក​​ព្រៃ​ចូល​ក្នុង​ផ្លូវ​ដង្ហើម​របស់​ទារក​ មុន​ពេល​ ឬ​អំឡុង​ពេល​សម្រាល ឬ​អំឡុង​ពេល​កំពុង​សម្រាល អាច​បង្ក​ផល​វិបាក​ឱ្យ​ទារក​ស្ទះ​ផ្លូវ​ដង្ហើម រលាក​ផ្លូវ​ដង្ហើម និង​លំបាក​ដក​ដង្ហើម។

២. មូលហេតុ​បង្ក

  • កង្វះ​អុក​ស៊ីសែន​ក្នុង​ឈាម​ទារក (ទារក​ខ្សោយ)

  • ការ​សម្រាល​មាន​រយៈ​ពេល​យូរ

  • ទារក​មាន​អាយុ​លើស​ខែ (លើស​ពី ៤១សប្តាហ៍)

  • ម្ដាយ​មាន​ជំងឺ​ទឹកនោម​ផ្អែម ជំងឺលើសឈាម ជំងឺបេះដូង ជំងឺ​សរសៃ​ឈាម វិបត្តិ​ផ្លូវ​ដង្ហើម និង​មាន​ទម្លាប់​ជក់​បារី​ច្រើន

  • វិបត្តិ​ការ​លូតលាស់​ក្នុង​ផ្ទៃ​ម្តាយ។

៣. រោគ​សញ្ញា​សម្គាល់

  • ទឹក​ភ្លោះ​មាន​ល្បាយ​លាមក​ព្រៃ ឬ​មាន​ពណ៌​បៃតង ឬ​ទឹក​ភ្លោះ​មាន​ពណ៌​ខុស​ធម្មតា

  • ទារក​កើត​មក​មាន​ពណ៌​សម្បុរ​ស្វាយ

រូបតំណាង
  • មាន​វិបត្តិ​ផ្លូវ​ដង្ហើម​ដូចជា ដក​ដង្ហើម​ញាប់​ខុស​ធម្មតា លំបាក​ដក​ដង្ហើម ឬ​មិន​ដក​ដង្ហើម

  • ចង្វាក់​បេះដូង​របស់​ទារក​ដើរ​យឺត​មុន​ពេល​កើត

រូបតំណាង
  • ពិន្ទុ​នាទី​មាស​ទាប(ពិន្ទុ​អាប់​ហ្គារ ជា​ពិន្ទុ​វាយ​តម្លៃ​ទារក​ទើប​កើត)

  • ទារក​មាន​អាយុ​លើស​ខែ (លើស​ពី ៤១សប្តាហ៍)

៤. ការ​ព្យាបាល​ ឬសង្រ្គោះ​បន្ទាន់

រូបតំណាង

ការ​ព្យាបាល​ការ​ឈ្លក់​ទឹក​ភ្លោះ​មាន​លាមក​ព្រៃ មាន​ច្រើន​សណ្ឋាន​ទៅ​តាម​កម្រិត​ធ្ងន់ធ្ងរ​នៃ​ការ​លេប​ទឹក​ភ្លោះ​មាន​លាមក​ព្រៃ​នោះ។ ជាទូទៅ គ្រូ​ពេទ្យ​ជំនាញ​ធ្វើការ​ព្យាបាល​ដោយ​ដាក់​ទារក​ឲ្យ​សម្រាក​នៅ​ផ្នែក​សង្រ្គោះ​បន្ទាន់​ ដោយ

  • ផ្ដល់​អុក​ស៊ីសែន

  • ផ្ដល់​ថ្នាំ​ផ្សះ ដើម្បី​ព្យាបាល​ការ​ឆ្លង​រោគ

  • ផ្ដល់ Surfactant (ថ្នាំ​ជំនួយ​សូត)

រូបតំណាង
  • ផ្ដល់ Nitric Oxide

  • ក្នុង​ករណី​ធ្ងន់ធ្ងរ ត្រូវ​ប្រើ​ម៉ាស៊ីន​ជំនួយ​ផ្លូវ​ដង្ហើម​លើ​ទារក។

ប្រភព​អត្ថបទ៖ ទំព័រហ្វេសប៊ុកមន្ទីរ​ពេទ្យ​កាល់​ម៉ែត

អត្ថបទ៖ ពៅ រក្សា

មតិយោបល់