- 2019-01-16 08:27:25
- ព័ត៌មាន
សមាគមសហគ្រិនវ័យក្មេងកម្ពុជា បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៨ និងលើកទិសដៅឆ្នាំថ្មី
- 2019-01-16 08:27:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមាគមសហគ្រិនវ័យក្មេងកម្ពុជា បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៨ និងលើកទិសដៅឆ្នាំថ្មី
ចន្លោះមិនឃើញ
សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៨ និងការស្វែងរកការប្រឈម ដើម្បីដោះស្រាយធ្វើយ៉ាងណាឲ្យសម្រេចបានតាមផែនការយុទ្ធសាស្ត្រនៅឆ្នាំ ២០២១។
នៅឯពិធីលៀងសាយភោជន នៃសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៨ ឧកញ៉ា គួច ផេង ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានថ្លែងតាមរយៈសន្ទរកថា កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ឆ្នាំ២០១៨ គឺជាឆ្នាំទី២ នៃផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ ២០១៧-២០២១ របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា។
ផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ បានផ្ដោតលើសកម្មភាពគោលចំនួន ៦ ដូចខាងក្រោម៖
១. បង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ២. បង្កើនផលិតភាព និងទំនើបកម្មនៃសហគ្រាសធុនតូ និងមធ្យម ៣. ពង្រឹង និងជំរុញឲ្យមានកម្លាំងពលកម្មជំនាញ ៤. គោលនយោបាយអនុគ្រោះដល់សហគ្រាសធុនតូច និងមធ្យម ៥. ការជ្រៀងចូលទីផ្សារក្នុងតំបន់ ៦. ការរីកចម្រើន និងនិរន្តភាពរបស់សមាគម
ក្រោយពីបូកសរុបការងារប្រចាំឆ្នាំ២០១៨ របស់សមាគម ជាលទ្ធផលនៅក្នុងអំឡុងពេល១ឆ្នាំកន្លងមកនេះ ដោយមានការតម្រង់ទិសពីក្រុមប្រឹក្សាភិបាល ពីប្រធាន អនុប្រធានសមាគម គណៈកម្មាធិការ លេខាធិការដ្ឋាន នៃសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានធ្វើការសម្របសម្រួល និងអនុវត្តសកម្មភាពទៅតាមផែនការគោល និងសម្រេចបាននូវលទ្ធផលដូចខាងក្រោម៖
ឧកញ៉ា គួច ផេង បានបន្តទៀតថា ការសម្រេចបានមកដល់ពេលនេះ របស់សមាគម គឺជាកេរ្តិ៍ស្នាដៃបន្តពីអតីតប្រធាន និងស្ថាបនិកសមាគមសហគ្រិនវ័យក្មេងកន្លងទៅ និងរៀមច្បងទាំងអស់ដែលជាអតីតក្រុមប្រឹក្សាភិបាល និងសមាជិកទាំងអស់ ដែលបាននាំនូវសមិទ្ធផលជាច្រើនដល់សមាគមដូចជា៖
សមាគមសហគ្រិនវ័យក្មេងកម្ពុជា មកដល់ពេលនេះ មានអាយុ១០ឆ្នាំមកហើយ បន្ទាប់ពីបង្កើតឡើង នៅអំឡុងឆ្នាំ ២០០៩ កន្លងទៅ។ សមាគមនេះបង្កើតឡើងដោយស្ថាបនិកសហគ្រិនវ័យក្មេងកម្ពុជា មួយក្រុម ដែលជាម្ចាស់ក្រុមហ៊ុនអាជីវកម្ម សហគ្រាស មកពីវិស័យផ្សេងៗគ្នា នឹងចង់ក្លាយខ្លួនជាភ្នាក់ងារមួយ ក្នុងការផ្សាភ្ជាប់សហគ្រិនវ័យក្មេងទាំងឡាយ ដើម្បីផ្ទេរចំណេះដឹង និងចំណេះធ្វើ និងទទួលបាននូវឱកាសអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ាន និងពិភពលោក។ បេសកកម្មរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា YEAC គឺត្រូវដើរតួជាអ្នកចូលរួមមតិយោបល់ ផ្នែកគោលនយោបាយដើម្បីលើកកម្ពស់ផលប្រយោជន៍សហគ្រិនវ័យក្មេងកម្ពុជាជាមួយរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សភាពាណិជ្ជកម្មកម្ពុជា និងស្ថាប័ននានាក្នុងតំបន់៕