• 2019-01-16 10:48:37
  • ចរាចរណ៍

ឯកឧត្ដម ខៀវ កញារិទ្ធ រិះគន់មួយទំហឹង លើប្រព័ន្ធគិតលុយថ្មីនៅព្រលានយន្តហោះ ហើយថា..

  • 2019-01-16 10:48:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម ខៀវ កញារិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​បាន​រិះ​គន់​ចំៗ ដោយ​បើក​ចំហ​នៅ​លើ​គណនី​ហ្វេស​ប៊ុក​របស់​លោក​ផ្ទាល់ អំពី​ប្រព័ន្ធ​គិត​លុយ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​កម្ពុជា។ ឯកឧត្ដម រដ្ឋមន្ត្រី ដែល​មាន​ប្រជាប្រិយភាព​លើ​ហ្វេស​ប៊ុក​បាន​សរសេរ​សំណេរ​មួយ ដោយ​និយាយ​ចំៗ​គ្មាន​ខ្លាច​ថា៖ «ភ្ញៀវ​កាន់​តែ​ច្រើន​ ប្រព័ន្ធ​បង់លុយ​ចត​រថយន្ត​នៅ​អាកាសយានដ្ឋាន​ភ្នំពេញ​ កាន់​តែប្រឹង​ធ្វើ​អោយ​យឺត​ ។ ធម្មតា​គេ​បង់លុយ​នៅ​បញ្ជរ​ចេញ​ តែ​នេះ​អ្នក​បើក​ឡាន​ត្រូវ​ឈប់​ឡាន​នៅ​បញ្ជរ​ចេញ​ហើយ​រត់​ទៅ​បង់​លុយ​នៅ​កន្លែង​ផ្សេង​ ។ ដើរ​ម៉ា​ពិភពលោក​ ទើប​ឃើញ​ក្បាច់​នេះ​មួយ​ !»

នៅ​ពេល​ដែល​យក​យានយន្ត​ចូល​ទៅ​ក្នុង​បរិវេណ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អ្វី​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កង្វល់​ជាង​គេ​ គឺ​កន្លែង​ចត​យានយន្ត។ ដូច្នេះ​តើ​ត្រូវ​ប្រើប្រាស់​ចំណត​យានយន្ត​ធម្មតា​យ៉ាង​ដូច​ម្ដេច? ខាង​ក្រោម​នេះ ជា​ដំណាក់​កាល​ទាំង​៥ ដែល​បាន​ណែនាំ​ដោយ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ៖

​ ១) ជ្រើសរើសច្រកផ្លូវចំណត (នៅខាងឆ្វេងដៃលោកអ្នក) ហើយបន្តដំណើរទៅមុខ ដោយជ្រើសរើសច្រកផ្លូវចំណតណាមួយ ដែលសមស្របជាមួយលោកអ្នក។ ចំណតស្ថានីយចេញដំណើរនៅខាងឆ្វេងដៃ ឬ ចំណតស្ថានីយដំណើរមកដល់នៅខាងស្តាំ។

២) ចុចយកសំបុត្រ ហើយបន្តដំណើរទៅរកកន្លែងចតដែលទៅនេរ។

៣) សូមធ្វើការបង់ប្រាក់ថ្លៃចំណតជាមុនសិន ដោយស្គែនសំបុត្រលោកអ្នក នៅម៉ាស៊ីនបង់ប្រាក់ណាមួយក៏បាន។ 

៤) ត្រឡប់ទៅយកយានយន្តរបស់លោកអ្នក ដើម្បីធ្វើការចាកចេញ 

៥) ស្គែនសំបុត្រនៅច្រកចេញ។ របានិង​បើកដោយស្វ័យប្រវត្តិ។ 

ខាង​ក្រោម​នេះ​ជា​តម្លៃ​សម្រាប់​រយៈ​ពេល​១៥​នាទី នៅ​ក្នុង​ចំណត​ធម្មតា៖

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់