- 2019-01-17 01:59:23
- ចរាចរណ៍
មកមើលវីដេអូនេះទាំងអស់គ្នាទៅ កុំឲ្យវិលមុខធេងធោង រឿងបង់លុយពេលចតនៅព្រលាន
- 2019-01-17 01:59:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលវីដេអូនេះទាំងអស់គ្នាទៅ កុំឲ្យវិលមុខធេងធោង រឿងបង់លុយពេលចតនៅព្រលាន
ចន្លោះមិនឃើញ
រហូតមកដល់ពេលនេះ នៅតែមានប្រជាពលរដ្ឋជាច្រើននៅមិនទាន់យល់អំពីរឿងបង់លុយ ថ្លៃចំណតនៅព្រលានយន្តហោះអន្តជាតិភ្នំពេញ អំពីដំណាក់កាលផ្សេងៗពេលចូល និងពេលចេញ។ ក្នុងនោះ សូម្បីរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ កញារិទ្ធ ក៏គិតថាហាក់ដូចជាស្មុគស្មាញធ្វើឲ្យកាន់តែយឺតទៅវិញ។ ប៉ុន្តែកន្លងមក អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏តែងបង្ហាញពីរបៀបបង់លុយនៅព្រលានយន្តហោះជារឿយៗដែរ។
យ៉ាងណាមិញសូមប្រិយមិត្ត ពិសេសអ្នកឧស្សាហ៍ចេញ-ចូលព្រលានយន្តហោះសូមមកមើលវីដេអូពន្យល់ដូចខាងក្រោមនេះ៖
នៅពេលដែលយកយានយន្តចូលទៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អ្វីដែលធ្វើឲ្យប្រជាពលរដ្ឋកង្វល់ជាងគេ គឺកន្លែងចតយានយន្ត។ ដូច្នេះតើត្រូវប្រើប្រាស់ចំណតយានយន្តធម្មតាយ៉ាងដូចម្ដេច? ខាងក្រោមនេះ ជាដំណាក់កាលទាំង៥ ដែលបានណែនាំដោយទំព័រហ្វេសប៊ុកផ្លូវការរបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៖
១) ជ្រើសរើសច្រកផ្លូវចំណត (នៅខាងឆ្វេងដៃលោកអ្នក) ហើយបន្តដំណើរទៅមុខ ដោយជ្រើសរើសច្រកផ្លូវចំណតណាមួយ ដែលសមស្របជាមួយលោកអ្នក។ ចំណតស្ថានីយចេញដំណើរនៅខាងឆ្វេងដៃ ឬ ចំណតស្ថានីយដំណើរមកដល់នៅខាងស្តាំ។
២) ចុចយកសំបុត្រ ហើយបន្តដំណើរទៅរកកន្លែងចតដែលទៅនេរ។
៣) សូមធ្វើការបង់ប្រាក់ថ្លៃចំណតជាមុនសិន ដោយស្គែនសំបុត្រលោកអ្នក នៅម៉ាស៊ីនបង់ប្រាក់ណាមួយក៏បាន។
៤) ត្រឡប់ទៅយកយានយន្តរបស់លោកអ្នក ដើម្បីធ្វើការចាកចេញ
៥) ស្គែនសំបុត្រនៅច្រកចេញ។ របានិងបើកដោយស្វ័យប្រវត្តិ។