• 2019-01-17 02:21:44
  • ព័ត៌មាន

សូមត្រៀមភួយក្រាស់ៗទុក! កម្ពុជានឹងចុះត្រជាក់បំផុតម្ដងទៀត ខេត្តខ្លះដល់១៧អង្សារ

  • 2019-01-17 02:21:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ជ្រលង​សម្ពាធ​ខ្ពស់​មួយ​កំពុង​ជះ​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា។ លក្ខណៈ​បែប​នេះ​នឹង​បង្ក​ឲ្យ​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា នឹង​ចុះ​ត្រជាក់​ម្ដង​ទៀត ចាប់​ពី​ថ្ងៃ​ទី​២៥ រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៩ ពិសេស​នៅ​តំបន់​ជួរ​ភ្នំ​ខេត្ត​មណ្ឌលគីរី និង​ខេត្ត​ព្រះ​វិហារ សីតុណ្ហភាព​អប្បបរមា​នឹង​ធ្លាក់​ចុះ​មក​នៅ​ចន្លោះ​ពី ១៧-១៩ អង្សារ​សេ។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​​ខាង​លើ សូម​បងប្អូន​ប្រជាពលរដ្ឋ​ ពិសេស​វីរ​កងទ័ព​ដែល​កំពុង​ឈរ​ជើង​នៅ​តំបន់​ជួរ​ភ្នំ​ដង​រែក​ ត្រូវ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ ពិសេស​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ចុះ​ត្រជាក់​នេះ។

ដើម្បី​កាន់​តែ​លម្អិត សូម​មើល​សេចក្ដី​ជូន​ដំណឹង​ដូច​ខាង​ក្រោម​នេះ៖

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់