- 2019-01-17 02:48:58
- សេដ្ឋកិច្ច
អាចរកដៃគូបង់រំលស់ផ្ទះជាមួយគ្នាបាន តែបើអត់ដឹង៣ចំណុចនេះ ប្រយ័ត្នគេស៊ីដាច់
- 2019-01-17 02:48:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាចរកដៃគូបង់រំលស់ផ្ទះជាមួយគ្នាបាន តែបើអត់ដឹង៣ចំណុចនេះ ប្រយ័ត្នគេស៊ីដាច់
ចន្លោះមិនឃើញ
យុវជនបច្ចុប្បន្ន ហាក់កែប្រែឥរិយាបថ កំពុងដើរឆ្ពោះទៅរកជីវិតឯករាជ្យជាជាងពឹងពាក់គ្រួសារ ក្នុងការសម្រេចចិត្តរឿងគូជីវិត។ ក្នុងនោះគេសម្គាល់ថា គូសង្សារដែលចង់បង្កើតគ្រួសារមួយដោយខ្លួនឯង ក៏ចាប់ផ្ដើមផ្នត់គំនិតថ្មី ពិសេសនោះគឺការប្រឹងរកប្រាក់ចំណូលរៀបចំពិធីមង្គលការ ឬទិញលំនៅឋានដោយផ្ទាល់ខ្លួន។
ពិតណាស់ តម្រូវការលំនៅឋាន មុន ឬក្រោយរៀបការ គឺសំខាន់ចំពោះគូស្នេហ៍។ ហេតុនេះការចាប់ផ្ដើមគិតរឿងហិរញ្ញវត្ថុ មានភាពចាំបាច់នៅអំឡុងពេលទាក់ទងគ្នា។ នេះជាការលើកឡើងរបស់អ្នកជំនាញប្រឹក្សាក្នុងវិស័យអចលនទ្រព្យ។
លោក ប៉ូ អ៊ីវគង់ អ្នកជំនាញជើងចាស់មួយរូប យល់ស្របលើគំនិតចែករំលែកសេដ្ឋកិច្ច (Sharing Economy)មុនរៀបការពិតជាសំខាន់ ដូចយ៉ាងនៅបណ្ដាប្រទេសអភិវឌ្ឍន៍ គេលើកទឹកចិត្តឲ្យយុវជនកំពុងពេញកម្លាំង ពិសេសអ្នកមានដៃគូ គួរចាប់ផ្ដើមបង្កើតចំណូលថេរមួយ រហូតអាចមានលទ្ធភាពទិញលំនៅឋានខ្លួនឯង ជាជាងអាស្រ័យឪពុកម្ដាយ។
លោក អ៊ីវគង់ គូសបញ្ជាក់បន្ថែមពីលើថា ៖ «ប៉ុន្តែអ្វីដែលសំខាន់បំផុតមុនពេលសម្រេចចិត្តទិញលំនៅឋានរួមគ្នា អ្នកទាំងពីរត្រូវតែចែកឲ្យដាច់រវាងសម្ព័ន្ធស្នេហា និងការវិនិយោគ»។ ត្រង់ចំណុចនេះមានន័យថា បើមានរឿងរកាំរកុះស្នេហាត្រូវដោះស្រាយ ដោយបុគ្គលទាំងពីរ ប៉ុន្តែរឿងដាក់ទុនរួមគ្នាត្រូវដោះស្រាយដោយផ្លូវច្បាប់ ។ ម្យ៉ាងបើជ្រុលជាបានដាក់ទុនទិញរួមគ្នាហើយ តែបារម្ភរឿងមិនចុះសម្រុងនៅថ្ងៃក្រោយ លោកអ្នកគួរមាននីតិវិធី ៣យ៉ាងនេះជាមុន៖
ទី១. ត្រូវធ្វើចំណូលចំណាយទាំងពីរនាក់ឲ្យមានភាពស្នើគ្នា
ទី២. ត្រូវធ្វើកិច្ចសន្យាទិញ-លក់ មានឈ្មោះទាំងពីរតាមផ្លូវច្បាប់ឲ្យច្បាស់លាស់
ទី៣. ត្រូវមានប្លង់កម្មសិទ្ធិអចលនទ្រព្យ ត្រូវមានមានឈ្មោះទាំងពីរ។
យ៉ាងណាក្ដីធនាគារមួយចំនួនកម្ពុជា លើកទឹកចិត្តឲ្យគូស្នេហ៍ មិនទាន់រៀបការ តែមានបំណងទិញលំនៅឋាន អាចទទួលប្រាក់កម្ចីឥណទានផងដែរ។ បើតាមការលើកឡើងរបស់អ្នកជំនាញបញ្ជាក់ថា គូស្នេហ៍អាចខ្ចីប្រាក់ពីធនាគារបាន ប៉ុន្តែត្រូវដឹងនូវលក្ខខណ្ឌតម្រូវ ដូចជា៖
សូមបន្ថែមថា ប្រសិនបើលោកអ្នក និងដៃគូ គិតថាការស្នើប្រើប្រាស់កម្ចីឥណទានពីធនាគារមានភាពសាំញ៉ាំច្រើន លោកអ្នកក៏អាចពិចារណាបង់រំលស់ជាមួយបុរី ឬគម្រោងអភិវឌ្ឍន៍លំនៅឋាននានា ដែលមិនទាមទារឯកសារអ្វីច្រើន ប៉ុន្តែអ្នកត្រូវចំណាយពេលយូរ រហូតដល់គម្រោងបញ្ចប់ការសាងសង់ ទើបបានលំនៅឋានចូលរស់នៅបាន៕