• 2019-01-17 05:30:00
  • ព័ត៌មាន

សូមត្រៀមធុងទឹកផង! ដាច់ទឹក៤ម៉ោង នឹងចាប់ផ្តើមស្អែកនេះ ក្នុងតំបន់មួយ នៅភ្នំពេញ

  • 2019-01-17 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាករ​ទឹក​ស្វ័យ​ក្រុង​ភ្នំពេញ បាន​​ដំណឹង​ប្រជាពលរដ្ឋ​ឲ្យ​​ក្នុង​តំបន់​មួយ​ចំនួន​ នៃ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ អំពី​ការ​ផ្អាក​ផ្គត់ផ្គង់​ទឹក​មួយ​រយៈ​ខ្លី ដែល​នឹង​ចាប់​ផ្ដើម​នៅ​យប់​ស្អែក​នេះ​ហើយ។ នេះ​បើ​តាម​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក សាលា​ខណ្ឌ​ច្បារអំពៅ។

រូបតំណាង (ប្រភព ហ្វេសប៊ុក រដ្ឋាករ​ទឹក​ស្វ័យ​ក្រុង​ភ្នំពេញ)

​ទំព័រ​ដដែល​ក៏​បាន​ភ្ជាប់​ជាមួយ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋាករ​ទឹកស្វ័យ​ក្រុង​ភ្នំពេញ ដែល​បាន​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ឲ្យ​បាន​ជ្រាប និង​ត្រៀម​លក្ខណៈ​រក​ទឹក​បម្រុង​ផង​ដែរ។ ដូច្នេះ​ប្រជាពលរដ្ឋ​នៃ​តំបន់​ពាក់ព័ន្ធ សូម​ជ្រាប​ជា​ព័ត៌មាន ពី​ការ​ផ្អាក​ផ្គត់ផ្គង់​ទឹក​រយៈ​ពេល​ខ្លី នឹង​ចាប់​ផ្ដើម​ទៅ​តាម​ព័ត៌មាន​លម្អិត​ដូច​ខាង​ក្រោម​ ៖

១. កាលបរិច្ឆេទ ៖ នៅ​​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ២០១៩

​២. មូលហេតុ ៖ ដោយ​សារ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ គ្រោង​កាត់​ភ្ជាប់​បំពង់​មេ​នាំ​ទឹក​ថ្មី ១១០មម នៅ​លើ​ផ្លូវ​ជាតិ​លេខ ១

៣. ទីតាំង​ដែល​ត្រូវ​ដាច់​ទឹក ៤ម៉ោង ៖ ចាប់​ពី​ផ្លូវ​លេខ ៣៥១ ដល់​ផ្លូវ​លេខ ៧១១ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជ​ធានី​ភ្នំពេញ

៤. ពេលវេលា ៖ នៅ​ម៉ោង ២០:០០ នាទី​យប់ ដល់ ២៤:០០នាទីយប់។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​​ផ្អាក​ការ​ផ្គត់ផ្គង់​ទឹក គុណភាព​ទឹក​ក៏​នឹង​អាច​មាន​ភាព​ល្អក់​កករ រយៈ​ពេល​ខ្លី ក្រោយ​ការ​កាត់​ផ្ដាច់​បំពង់​ទឹក​ថ្មី​រួច។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ របស់​រដ្ឋាករ​ទឹកស្វ័យ​ក្រុង​ភ្នំពេញ។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់