• 2019-01-17 10:45:39
  • ព័ត៌មាន

ដំណឹងបន្ទាន់! បើបងប្អូនឃើញការចល័តអាវុធ រថពាសដែកតាមផ្លូវទាំងនេះ សូមកុំភ្ញាក់ផ្អើល

  • 2019-01-17 10:45:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី២៤ ខែ​មករា ឆ្នាំ​២០១៩ បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក នឹង​ប្រារព្ធ​ពិធី​គម្រប់​ខួប២០​ឆ្នាំ នៃ​ការ​បង្កើត​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ។

ដើម្បី​ចូលរួម​អបអរ​សាទរ​នៅ​ក្នុង​ពិធី​គម្រប់​ខួប​នេះ នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ ២០១៩ បញ្ជាការដ្ឋាន​អង្គរក្ស​ ត្រូវ​ចល័ត​អាវុធ និង​រថ​ពាស​ដែកពី​ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល ទៅ​កន្លែង​ប្រារព្ធ​ពិធី ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រែកហូរ មហាវិថី​សម្ដេច​ហ៊ុន សែន (ផ្លូវ​៦០​ម៉ែត្រ) បន្ត​កាត់​ផ្លូវ​២១៧ (ផ្លូវ​រោង​ចក្រ​ឫស្សី​កែវ) ផ្លូវ​ព្រៃ​ស ផ្លូវ​ជាតិ​លេខ៣ តាម​ផ្លូវ​ប្រទះ​ប្រឡាង ឆ្លង​ផ្លូវ​ដែក​បត់​ស្ដាំ ឆ្លង​​ផ្លូវ​ដែក​បត់​ស្ដាំ​តាម​ផ្លូវ​បេតុង​ តាម​ផ្លូវ​តំបន់​សេដ្ឋកិច្ច​ពិសេស ដល់​ផ្លូវ​ជាតិ​លេខ​៤ បត់​ស្ដាំ​ឆ្ពោះ​ទៅ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​តែ​ម្ដង។

ពេល​ចប់​ពិធី​បញ្ជា​ការដ្ឋាន​អង្គរក្ស​នឹង​ចល័ត​អាវុធ និង​រថ​ពាស​ដែក ពី​ទីតាំង​ប្រារព្ធ​ពិធី​តាម​តម្រាយ​ផ្លូវ​ដដែល​ ដើម្បី​ចូល​ទៅ​កាន់​បញ្ជា​ការដ្ឋាន​អង្គ​រក្ស​វិញ។

ដូច្នេះ​សូម​បង​ប្អូន​ប្រជាពលរដ្ឋ ដែល​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​ខាង​លើ សូម​កុំ​មាន​ការ​ភ្ញាក់​ផ្អើល និង​ភ័យ​ខ្លាច​ចំពោះ​ការ​ចល័ត​អាវុធ និង​រថពាស​ដែក​នេះ៕

​​​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់