- 2019-01-18 07:35:48
- ព័ត៌មាន
ផ្ទុះការរិះគន់ខ្លាំង រឿងគ្រូកាត់សក់សិស្សស្រីសល់ត្រឹមស្មា គ្មានញញើតដៃ (មានវីដេអូ)
- 2019-01-18 07:35:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ទុះការរិះគន់ខ្លាំង រឿងគ្រូកាត់សក់សិស្សស្រីសល់ត្រឹមស្មា គ្មានញញើតដៃ (មានវីដេអូ)
ចន្លោះមិនឃើញ
គ្រូបង្រៀនម្នាក់នៅសាលា Kanchananukroh School ក្នុងទីក្រុង Kanchanaburi នៃប្រទេសថៃ បានទទួលរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីកាត់សក់សិស្សស្រីម្នាក់សល់ត្រឹមស្មា។
វីដេអូឃ្លិបបង្ហាញពីសកម្មភាពគ្រូបង្រៀនកាត់សក់សិស្សស្រីនោះ ត្រូវបានថត និងបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដោយមានអ្នកចូលមើលជិត ១លានដង និងចែករំលែកជាង ៣ពាន់ដងផងដែរ។
ទោះជាយ៉ាងណា អ្នកគ្រប់គ្រងម្នាក់ឈ្មោះ Phawadee Jittamai បាននិយាយថា «គ្រូបង្រៀនបានព្រមាននាងជាច្រើនដងមកហើយ ប៉ុន្តែនាងមិនបានកាត់សក់របស់នាងតាមច្បាប់ទេ។ យើងកាត់សក់របស់នាងតាមច្បាប់របស់សាលាប៉ុណ្ណោះ»។
លោក Phawadee បានបន្ថែមទៀតថា ការកាត់សក់របស់សិស្សស្រីរៀនថ្នាក់ទី១០នោះ បានកើតឡើងតាំងពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ មកម្ល៉េះ ហើយសិស្សដែលថត និងបង្ហោះវីដេអូនេះលើអ៊ីនធឺណិត ក៏ធ្វើឲ្យខូចឈ្មោះសាលាដែរ ដូច្នេះនឹងត្រូវកាត់ពិន្ទុរបស់គេ។
យ៉ាងណាមិញ អតីតក្រុមប្រឹក្សានិស្សិតនៃសាកលវិទ្យាល័យ Chulalongkorn University មានឈ្មោះថា Tanawat Wongchai អាយុ២០ឆ្នាំ បានបញ្ចេញមតិថា «សាលាគួរតែបញ្ឈប់ការអនុវត្តបែបនេះ»។ លោក Tanawat បាននិយាយថា «យើងត្រូវតែអនុញ្ញាតឲ្យសិស្សមានម៉ូដសក់ផ្ទាល់ខ្លួន ដែលវានឹងលុបបំបាត់បញ្ហានេះ។ ទោះបីជាសិស្សអាចល្មើសវិន័យក៏ដោយ ប៉ុន្តែគ្រូបង្រៀនមិនគួរប្រើអំពើហិង្សា និងបំពានសិទ្ធិរបស់សិស្សនោះទេ»៕
សូមទស្សនាវីដេអូខាងក្រោម៖