• 2019-01-20 06:57:54
  • ព័ត៌មាន

ផ្ទុះហ្គាសស្ដែងៗនៅសកលវិទ្យាល័យ១ក្នុងប្រទេសបារាំង សំណាងល្អគ្មានអ្នកស្លាប់ (មានវីដេអូ)

  • 2019-01-20 06:57:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុ​ការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ បាន​កើត​ឡើង​នៅ​ភាគ​ខាង​កើត​ប្រទេស​បារាំង​ក្រោយ​មាន​ការ​​ផ្ទុះ​ហ្គាស​ដ៏​ខ្លាំង​មួយ​នៅ​សកលវិទ្យាល័យ​នៃ​ទីក្រុង Lyon។

យោង​តាម​អាជ្ញាធរ​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ព្រឺក​ថ្ងៃ​ព្រហស្បតិ៍​នៅ​លើ​អគារ​ដំបូល​អគារ La Doua ដែល​ជា​បណ្ណាល័យ​វិទ្យាសាស្ត្រ​នៃ​សកល​វិទ្យាល័យ Claude Bernard។ ជាមួយគ្នា ហេតុការណ៍​នេះ​បាន​បណ្ដាល​ឲ្យ​មនុស្ស ៣​នាក់​រង​របួស​ស្រាល និង​សំណាង​ល្អ​មិន​មាន​អ្នក​បាត់​បង់​ជីវិត។ ក្រោយ​កើតហេតុ ក្រុម​សង្គ្រោះ​បន្ទាន់ និង​អ្នក​ពន្លត់​អគ្គិភ័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​កើត​ហេតុ​ដើម្បី​គ្រប់​គ្រង​ស្ថានការណ៍។

ទោះ​យ៉ាង​ណា​ក៏​ដោយ មិន​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិត​ប្រាកដ​ដែល​បណ្ដាល​ឲ្យ​ធ្លាយ​ហ្គាស​រហូត​ផ្ទុះ​ឆាប​ឆេះ​យ៉ាង​សន្ធោសន្ធៅ​នោះ​ទេ ខណៈ​ជំហាន​បឋម​បាន​ដាក់​ការ​សង្ស័យ​លើ​មូលហេតុ​មក​ពី​ការ​ជួសជុល​អគារ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ RT ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី