• 2019-01-21 02:01:59
  • ព័ត៌មាន

បុរសមានវ័យចំណាស់ជាងគេក្នុងពិភពលោក បានស្លាប់ហើយក្នុងអាយុ ១១៣ឆ្នាំ

  • 2019-01-21 02:01:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជន​ជាតិ​ជប៉ុន​មាន​វ័យ ១១៣​ឆ្នាំ​ឈ្មោះ Masazo Nonaka ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ Guinness កាល​ពី​ខែ​មេសា​ឆ្នាំ ២០១៨​ថា​ជា​បុរស​មាន​វ័យ​ចំណាស់​ជាង​គេ​នោះ ឥឡូវ​នេះ​បាន​ស្លាប់​ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី ២០​ខែ​មករា។

យោង​តាម​សារព័ត៌មាន​ជប៉ុន NHK ឲ្យ​ដឹង​ថា​លោក​តា Nonaka ជា​ប្រជាជន​រស់​នៅ​កោះ​នៃ​ភាគ​ខាង​ជើង Hokkaido និង​បាន​កើត​នៅ​ថ្ងៃ​ទី ២៥​ខែ​កក្កដា​ឆ្នាំ ១៩០៥។ ក្រុម​គ្រួសារ​របស់​លោក​តា បាន​រក​ឃើញ​ថា​លោក​មិន​មាន​ដង្ហើម​នោះ​ទេ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ហើយ​គ្រូ​ពេទ្យ​បញ្ជាក់​ថា​លោក​តា​បាត់​បង់​ជីវិត​ទៅ​ហើយ។ ប៉ុន្តែ​ក្រុម​គ្រួសារ​និយាយថា លោក​តា​មាន​សុខភាព​ជា​ធម្មតា​នោះ​ទេ​កាល​ពី​ថ្ងៃ​សៅរ៍។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ខែ​មេសា​ឆ្នាំ​២០១៨ លោក​តា Nonaka ត្រូវ​បាន Guinnes បញ្ចូល​ឈ្មោះ​ជា​បុរស​មាន​វ័យ​ចំណាស់​ជាង​គេ​ក្នុង​អាយុ ១១២​ឆ្នាំ និង ២៥៩​ថ្ងៃ។ លោក​តា​បាន​ចំណាយ​ពេល​ចូល​និវត្ត​របស់​ខ្លួន​អាន​ទស្សនាវដ្ដី, ញ៉ាំ​នំ​និង​បង្អែម និង​មើល​ទូរទស្សន៍។ លើស​ពី​នេះ លោក​តា​ធ្លាប់​បង្ហើប​ថា​អាថ៌កំបាំង​នៃ​អាយុ​វែង​របស់​លោក គឺ​ដោយ​សារ​ការ​ងូត​ទឹក​ក្ដៅ និង​ញ៉ាំ​បង្អែម៕

ប្រភព៖ CNN ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់