• 2019-01-21 02:18:38
  • ចរាចរណ៍

ធ្វើចឹងបានទៀត! ឃើញវីដេអូនេះហើយ ទើបដឹងថាពលរដ្ឋខ្មែរមួយចំនួនតូច ក្លាហានបំផុត

  • 2019-01-21 02:18:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ខ្លី​មួយ​ដែល ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​ Traffic Spy-អ្នក​ប្រមាញ់​ចរាចរណ៍​ បង្ហាញ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ជា​អ្នក​បើកបរ​នៅ​លើ​ផ្លូវ​កំពុង ប្រជ្រៀត​គ្នា​ឆ្លង​កាត់​បារ៉ាស់​ដែល​អាជ្ញាធរ​បាន​បិទ ព្រោះ​រថភ្លើង​ត្រូវ​ឆ្លង​កាត់។ ប៉ុន្តែ​អ្វី​ដែល​ហួស​ចិត្ត​ខ្លាំង​បំផុត​នោះ គឺ​ប្រជាពលរដ្ឋ​ទាំង​នោះ ហាក់​គ្មាន​ញញើត គ្មាន​ព្រឺ មិន​គោរព​ច្បាប់ និង​មិន​ខ្លាច​បាត់បង់​អាយុ​ជីវិត​សូម្បី​តែ​បន្តិច។ នេះ​ក៏​មិន​មែន​ជា​លើក​ទី​១​ដែរ ដែល​រូបភាព​នេះ បាន​បង្ហាញ​នៅ​កម្ពុជា កន្លង​មក​ក៏​តែង​តែ​មាន​អ្នក​បំពាន បារ៉ាស់​ដែល​បិទ​ហាម​ឃាត់​មិន​ឲ្យ​ឆ្លង​កាត់​បែប​នេះ​កន្លង​មក​ដែរ។

ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដែល​បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​អាយុ​ជីវិត ព្រោះ​តែ​ប៉ះ​ទង្គិច​ជាមួយ​រថភ្លើង​នេះ តែង​តែ​កើត​មាន​ជា​បន្ត​បន្ទាប់។ ជាមួយ​​គ្នា​នេះ​ដែរ នៅ​ក្នុង​ពិធី​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ប្រចាំ​ឆ្នាំ​២០១៨ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​មាន​ប្រសាសន៍​ថា ក្រសួងនឹងផលិតវីដេអូអប់រំ ទៅកាន់ប្រជាពលរដ្ឋឲ្យបានយល់ដឹងអំពីផ្លូវ ដែលមានរថភ្លើងឆ្លងកាត់ ធ្វើយ៉ាងឲ្យបងប្អូន បានយល់ដឹង អំពីការឆ្លងកាត់របស់រថភ្លើង បញ្ចៀសនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលតែងកើតមានកន្លងមក។ អ្វីដែលឯកឧត្ដម ចង់បានគឺ ធ្វើម៉េចឲ្យប្រជាពលរដ្ឋឆ្លងឲ្យផុត មុនពេលរថភ្លើងមកដល់៕

សូម​មក​មើល​វីដេអូ​ខាង​ក្រោម​នេះ៖

​​​​​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់