• 2019-01-22 02:49:55
  • ព័ត៌មាន

រំជួលចិត្ត! ក្រុមគ្រូពេទ្យនាំគ្នាឈរជារបងកិត្តិយស មុនក្មេងស្រីចូលវះកាត់បរិច្ចាគសរីរាង្គ (វីដេអូ)

  • 2019-01-22 02:49:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអួ​ដ៏​គួរ​ឲ្យ​រំជួល​ចិត្ត​មួយ បាន​បង្ហាញ​ពី​សកម្មភាព​ក្រុម​គ្រូ​ពេទ្យ​នាំ​គ្នា​ឈរ​ជា​របង​កិត្តិយស មុន​ពេល​ដែល​ក្មេង​ស្រី​ម្នាក់​ចូល​វះ​កាត់​សរីរាង្គ។

ក្មេង​ស្រី Alondra Torres Arias មក​ពី​ទីក្រុង Monterrey ប្រទេស​ម៉ិកស៊ីកូ បាន​ទទួល​រង​ការ​​ខូច​ខួរ​ក្បាល​ដោយ​មាន​អាយុ​ត្រឹម ១​ឆ្នាំ​និង ៧​ខែ​ប៉ុណ្ណោះ។ ឪពុកម្ដាយ​របស់​ក្មេង​ស្រី បាន​សម្រេច​ចិត្ត​បរិច្ចាគ​តម្រង​នោម និងថ្លើម​របស់​នាង​ឲ្យ​ទៅ​ក្មេង​ដទៃ​ទៀត។ ក្រុម​គ្រូ​ពេទ្យ បាន​សម្ដែង​ការ​លា​ជា​លើក​ចុង​ក្រោយ​ដោយ​ឈរ​ជា​របង​កិត្តិយស​គួរ​ឲ្យ​រំជួល​ចិត្ត​បំផុត។ គ្រូ​ពេទ្យ​ខ្លះ បាន​និយាយ​ពាក្យ​អរគុណ​ខណៈ​ពេល​ដែល​គ្រែ​របស់​ក្មេង​ស្រី​ត្រូវ​បាន​រុញ​មក​ជិត​បន្ទប់​វះ​កាត់។

ជាមួយ​គ្នា​ដែរ ម្ដាយ​របស់​ក្មេង​ស្រី​បាន​បង្ហោះ​សារ​លា​កូន​ស្រី​ក្នុង​បណ្ដាញ​សង្គម​ខណៈ​ដែល​នាង​បាន​ស្លាប់​ក្រោយ​ការ​វះ​កាត់។ ស្ត្រី​ជា​ម្ដាយ​ឲ្យ​ដឹង​ដែរ​ថា អ្នក​ស្រី​ត្រូវ​បាន​លួងលោម​ដោយ​ដឹង​ថា​អាច​ជួយ​ក្មេង ៣​នាក់​ផ្សេង​ទៀត​ដោយ​សារ​សរីរាង្គ​របស់​កូន​អ្នក​ស្រី៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម