• 2019-01-22 08:09:51
  • សេដ្ឋកិច្ច

មើលរូបនេះហើយ ដឹងទឹកដៃចិនខិតខំសាងសង់ស្ពានឆ្លងទន្លេឲ្យកម្ពុជាឲ្យមាំប៉ុណ្ណា ​

  • 2019-01-22 08:09:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​មិត្តភាព​កម្ពុជា-ចិន​ ពី​ចំណុច​ស្ទឹងត្រង់​ឆ្ពោះ​ទៅ​ស្រុក​ក្រូច​ឆ្មា ​កំពុង​លេច​រូបរាង​ជា​បណ្ដើរ​ៗ​ ដោយ​លាត​សន្ធឹង​កាត់​ទន្លេ​មេគង្គ​ត​ភ្ជាប់​រវាង​ខេត្ត​កំពង់ចាម ​និង​ខេត្ត​ត្បូង​ឃ្មុំ នេះបើ​តាម​ក្រសួង​សាធារណការ​បញ្ជាក់ពេលថ្មីៗ។ ​​គម្រោង​ស្ពាន​នេះ​សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន​សំណង់​សៀងហៃ​គ្រុប​ (Shanghai Construction Group) និង​ត្រួតពិនិត្យ​បច្ចេកទេស​ ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស ក្វាង​ចូវ​វ៉ាន​អាន​ពី​ប្រទេស​ចិន​។ ​

​ ស្ពាន​នេះ​ត្រូវ​សាងសង់​​ប្រវែង​សរុប​ ១ ១៣១ម៉ែត្រ និង​ទទឹង​ ១៣,៥០ម៉ែត្រ ​ជា​ប្រភេទ​ស្ពាន​បេតុង​សរសៃ​ដែក​ ដែល​​ចំណាយ​​ថវិកា​ជាង ៥៦ លាន​ដុល្លារ​អាមេរិក ​ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន ​រួម​ជាមួយ​ថវិកា​បដិភាគ​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ សម្រាប់​ដោះស្រាយ​ផល​ប៉ះពាល់​ និង​បោស​សំអាត​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​។

ការដ្ឋានស្ពាន​មិត្តភាព​កម្ពុជា-ចិន​ ពី​ចំណុច​ស្ទឹងត្រង់​ឆ្ពោះ​ទៅ​ស្រុក​ក្រូច​ឆ្មា ពេលចាប់ផ្ដើមសាងសង់

គួរបន្ថែម​ថា​ ស្ពាន​នេះ​បាន​បើក​ការ​ដ្ឋាន​សាងសង់​កាល​ពី​ខែ​​កុម្ភះ​ ឆ្នាំ២០១៨ ​ ​ក្រោម​អធិបតី​សម្ដេច ហ៊ុន សែន​ ស្ថិតនៅ​ពី​ត្រើយ​ខាង​លិច​ស្ថិត​នៅត្រង់​ចំណុច​ភូមិ​បឹង​ដែង ​ឃុំ​ព្រែកកក់​ ស្រុក​ស្ទឹងត្រង់ ​ខេត្ត​កំពង់ចាម​ ឆ្លងកាត់​ទន្លេ​មេគង្គ​ ទៅ​ត្រើយ​ខាងកើត ស្ថិត​នៅ​ភូមិ​ក្តុលលើ ឃុំ​ទ្រា ​ស្រុក​ក្រូចឆ្មារ​ ខេត្ត​ត្បូង​ឃ្មុំ ដែល​គម្រោងនឹងគ្រោង​បញ្ចប់​​នៅ​ដើម​ឆ្នាំ២០២១​៕​

សូមមើលរូបភាពការដ្ឋានកំពុងសាងសង់ ដែលចុះពិនិត្យដោយមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន៖

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់