• 2019-01-22 09:54:02
  • ចរាចរណ៍

ចប់បាត់! មីសួ ពលរដ្ឋខ្មែរ ចំណាំទិញធ្វើម្ហូប សុទ្ធតែយកជើងធាក់ វេចខ្ចប់ (វីដេអូ)

  • 2019-01-22 09:54:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ខ្លី​មួយ​កំពុង​ល្បី​ល្បាញ​ខ្លាំង នៅ​លើ​បណ្ដាញ​ Tik Tok បង្ហាញ​ពី​សកម្មភាព​នារី​វ័យ​ក្មេង​ម្នាក់ កំពុង​បង្ហាញ​កាយវិការ​យ៉ាង​ទន់​ភ្លន់ វេច​ខ្ចប់​មី​សួ​រូប​នាគ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ តែង​ទិញ​ធ្វើ​ម្ហូប​ក្នុង​កម្មវិធី​បុណ្យ​ទាន​នានា មិន​ថា​បុណ្យ​ភ្ជុំ ចូល​ឆ្នាំ​ខ្មែរ ចូល​ឆ្នាំ​ចិន និង​ម្ហូប​ប្រចាំ​ថ្ងៃ។ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​ព្រឺ​សម្បុរ​នោះ គឺ​ដៃ​ទាំង​ពីរ​របស់​នាង ដែល​គ្មាន​ពាក់​ស្រោម​នោះ កំពុង​ចាប់​ទាញ​យ៉ាង​ពេញ​ទំហឹង ចង់​វៀច​មុខ​ វៀច​មាត់។ ចំណែក​ឯ​ជើង​ដោយ​គ្មាន​ពាក់​ស្បែក​ជើង​របស់​នាង​វិញ មិន​បាន​ទុក​ចោល​ឡើយ គឺ​យក​ទៅ​ធាក់​ពេញ​កម្លាំង​នារី​ពេញ​វ័យ ទៅ​លើ​មីសួ​នោះ ដើម្បី​ជំនួយ​កម្លាំង ឲ្យ​ដៃ​ទាំង​ពីរ​របស់​នាង ទាញ​មីសួ​នោះ ច្រក​ក្នុង​ថង់​ដោយ​ជោគជ័យ។

យ៉ាង​ណា​ក្ដី​គេ​មិនទាន់​ដឹង​ថា សមត្ថកិច្ច​នៅ​មិន​ទាន់​បាន​ស្រាវជ្រាវ​រក​ឃើញ​ថា តើ​មីសួ ដែល​ធ្វើ​ការ​វេច​ខ្ចប់ ប្រកបដោយ​គ្មាន​អនាម័យ​នោះ មាន​ទីតាំង​ស្ថិត​នៅ​ឯណា? និង​ព័ត៌មាន​លម្អិត​យ៉ាង​ណា​នោះ​ទេ។ ដូច្នេះ​សូម​ប្រិយ​មិត្ត​មក​ទស្សនា​វីដេអូ​ អម​ដោយ​បទ​ចម្រៀង​ដូច​ខាង​ក្រោម​នេះ៖ ​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់