• 2019-01-23 02:43:34
  • ព័ត៌មាន

កន្លែងលក់ទស្សនាវដ្តីសិចនៅជប៉ុន ជាង៣ម៉ឺនហាងនឹងឈប់លក់ ក្រោមហេតុផលមួយនេះ

  • 2019-01-23 02:43:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ហាង​លក់​ទំនិញ​ដ៏​ធំ​ទាំង​ពីរ​របស់​ប្រទេស​ជប៉ុន បាន​ឲ្យ​ដឹង​ថា ពួកគេ​នឹង​ឈប់​លក់​ទស្សនាវដ្ដី​សិច​នៅ​ក្នុង​ហាង មុន​ពេល​ព្រឹត្តិការណ៍​កីឡា​ធំៗ​ចំនួន​ពីរ គឺ កីឡា​បាល់​ឱប​ពិភពលោក «2019 Rugby World Cup» ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ខែ​កញ្ញា ឆ្នាំ២០១៩ និង កីឡា​អូឡាំពិក នៅ​ឆ្នាំ២០២០ ក្នុង​ទីក្រុង​តូក្យូ។

ក្រុមហ៊ុន​ហាង​លក់​ទំនិញ 7-Eleven ដែល​មាន​ហាង​ជាង ២០ ០០០កន្លែង​នៅ​ក្នុង​ប្រទេស​ជប៉ុន បាន​អះអាង​ថា នឹង​បង្កើត​បរិយាកាស​លក់​ទំនិញ​សមរម្យ​មួយ​សម្រាប់​អតិថិជន​ទាំង​អស់​របស់​ខ្លួន។ ជា​មួយ​គ្នា​នេះ គូ​ប្រជែង​ដ៏​ធំ​របស់​វា គឺ​ក្រុមហ៊ុន Lawson Inc ដែល​មាន​ហាង​ជាង ១៤ ០០០កន្លែង ក៏​ប្រកាស​ស្រដៀង​គ្នា​នេះ​ដែរ។

គួរ​បញ្ជាក់​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជា​ច្រើន​បាន​កំណត់​ទៅ​លេង​ប្រទេស​ជប៉ុន ដើម្បី​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ទាំង​ពីរ​នោះ។ ហាង​លក់​ទំនិញ​បើក ២៤ម៉ោង​ដ៏​ល្បី​ទាំង​ពីរ​ខាង​លើ មាន​លក់​របស់​របរ​ប្រើប្រាស់ និង​បរិភោគ​ស្ទើរ​គ្រប់​យ៉ាង ហើយ​ទស្សនាវដ្ដី​សិច​ក៏​មាន​ក្នុង​នោះ​ផង​ដែរ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់