• 2019-01-23 02:49:43
  • ជំនឿ

៤ឆ្នាំ ឆុងខ្លាំង ជាមួយឆ្នាំកុរ ទេវតាឆ្នាំថ្មី ទៅកាត់ឆុងរំដោះគ្រោះ ភ្លូកទឹកភ្លូកដី (វីដេអូ)

  • 2019-01-23 02:49:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សែន​ចូល​ឆ្នាំ ចិន នឹង​មក​ដល់​នៅ​ថ្ងៃ​ទី ៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ខាង​មុខ​នេះ ប្រជាពលរដ្ឋ​ដែល​កាត់​សែ​ស្រឡាយ​ចិន តែង​មាន​ជំនឿ​ទៅ​លើ​ការ​ឆុង​ជាមួយ​ទេវតា​ឆ្នាំ​ថ្មី។ ជាក់​ស្ដែង​ឆ្នាំ​ទាំង​៤ ដែល​ឆុង​ជាមួយ​ឆ្នាំ​កុរ ទេវតា​ឆ្នាំ​ថ្មី ដូច​ជា​ឆ្នាំ៖ ម្សាញ់ កុរ វក ខាល។ អ្នក​ដែល​ដឹង​ថា​ខ្លួន​ឆុង តែង​នាំ​គ្នា​ទៅ​កាត់​ឆុង​នៅ​វិហារ​លោក​តាព្រះចៅ នៅ​វត្ត​ភ្នំ ដើម្បី​រំដោះគ្រោះ​សុំ​សេចក្ដី​សុខ​សប្បាយ។ នេះបើតាមការរៀបរាប់ពីលោកតា យឹម ម៉ាឡា គឺជាគ្រូកាត់ឆុងនៅវិហារលោកតាព្រះចៅ នៅវត្តភ្នំ។

លោកតា យឹម ម៉ាឡា គឺជាគ្រូកាត់ឆុងនៅវិហារលោកតាព្រះចៅ

អ្នក​ជាប់​សែ​ស្រឡាយ​ចិន​រាប់​រយ​នាក់ សម្រុក​ទៅ​កាត់​ឆុង ស្ទើរ​រក​កន្លែង​អុជ ទាន ធូប​គ្មាន ព្រោះ​តែ​ពួក​គេ​មាន​ជំនឿ​ថា ទាល់​តែ​កាត់​ឆុង​ចេញ​ ទើប​ជៀស​ផុត នូវ​ឧបទ្រព​ចង្រៃ​ចេញ។ ក្នុង​នោះ ដើម្បី​ទៅ​កាត់​ឆុង ត្រូវ​មាន​ផ្លែ​ឈើ ក្រដាស​សែន សាច់​ជ្រូក ពង​ទា​ជាដើម។ ចង់​ដឹង​ថា គេ​ធ្វើ​ពិធី​កាត់​ឆុង​នេះ​ដូច​ម្ដេច​ខ្លះ​នោះ សូម​មក​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖ ​​

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

មតិយោបល់