• 2019-01-24 03:08:43
  • ព័ត៌មាន

ម៉ាឡេស៊ី នឹងរើសស្តេចថ្មី ក្រោយការដាក់រាជ្យមិនធ្លាប់មានពីមុនមក

  • 2019-01-24 03:08:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សែ​រាជវង្ស​ម៉ាឡេស៊ី កំពុង​បោះឆ្នោត​ជ្រើសរើស​ស្ដេច​ថ្មី បន្ទាប់​ពី​ព្រះមហាក្សត្រ​មុន​ដាក់​រាជ្យ មុន​បញ្ចប់​អាណត្តិ​របស់​ទ្រង់។

អតីត​ស្ដេច Sultan Muhammad V

ស្ដេច​ថ្មី​ដែល​ជា​ទូទៅ​ត្រូវ​ជនជាតិ​ម៉ាឡេស៊ី​ហៅ​ថា Yang di-Pertuan Agong តាម​ធម្មតា​ត្រូវ​បាន​ជ្រើសរើស​រៀង​រាល់ ៥ឆ្នាំ​ម្ដង។ ប៉ុន្តែ​អតីត​ស្ដេច Sultan Muhammad V បាន​ដាក់​រាជ្យ​ចុះ​នៅ​ក្នុង​ខែ​មករា បន្ទាប់​ពី​គ្រង​រាជ្យ​បល្ល័ង្ក​ត្រឹមតែ ២ឆ្នាំ​ប៉ុណ្ណោះ ដែល​វា​ជា​ការ​ដាក់​រាជ​លើក​ដំបូង មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ម៉ាឡេស៊ី។

គួរ​បញ្ជាក់​ថា ម៉ាឡេស៊ី គឺ​ជា​ប្រទេស​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះមហាក្សត្រ មិន​ចូល​រួម​ក្នុង​អភិបាលកិច្ច​ប្រចាំ​ថ្ងៃ​ទេ។ ស្ដេច​ថ្មី​ត្រូវ​គេ​រំពឹង​ថា​នឹង​ចូល​ស្បថ​នៅ​ថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ២០១៩ ខាងមុខនេះ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់