• 2019-01-24 04:26:28
  • សេដ្ឋកិច្ច

ចំណាំទុកឲ្យច្បាស់! ការ៉ាសសាំង៤ កន្លែងនៅភ្នំពេញ កាំកុងត្រូលថា ចាក់ឲ្យអត់គ្រប់លីត្រ

  • 2019-01-24 04:26:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងប្រតិបត្តិការចុះឃ្លាំពិនិត្យទីផ្សារ និងត្រួតពិនិត្យតាមបណ្តាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈទូទាំងប្រទេស ចាប់ថ្ងៃទី២២ ដល់ ២៣ ខែមករា ឆ្នាំ២០១៩ មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានរកឃើញដេប៉ូលក់ប្រេងឥន្ធនៈចំនួន ៤ទីតាំងនៅខណ្ឌខណ្ឌឬស្សីកែវ មានការលួចបន្លំបរិមាណ និងគុណភាព ដូចជា៖ ដេប៉ូ TELA ឈុន ស៊ុនហ៊ួរ, និងដេប៉ូ TELA ប៊ុត ពុទ្ធា ដេប៉ូ TELA ទួលសង្កែ និងដេប៉ូ TELA ស្ថិតនៅផ្លូវលេខ៩៩ សង្កាត់ទួលសង្កែ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​ពាណិជ្ជកម្ម នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៩​នេះ។

រូបភាព៖ ក្រសួងពាណិជ្ជកម្ម

មន្រ្តីជំនាញអគ្គនាយកដ្ឋានកាំកុងត្រូល បានឱ្យម្ចាស់ដេប៉ូប្រេងខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមទាំងឡាយ ហើយបញ្ឈប់សកម្មភាពនូវការក្លែងបន្លំនេះតទៅទៀត។ ក្នុងករណីមិនរាងចាល មន្រ្តីជំនាញនឹងស្នើក្រសួងពាណិជ្ជកម្ម ដកហូតអាជ្ញាបណ្ណអាជីវកម្ម និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។៕

រូបភាព៖ ក្រសួងពាណិជ្ជកម្ម

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់