• 2019-01-25 02:13:12
  • ព័ត៌មាន

ម៉ាឡេស៊ីបោះឆ្នោតរើសបានស្ដេចថ្មី ក្រោយស្ដេចចាស់ចុះចេញពីរាជបល្ល័ង្ក

  • 2019-01-25 02:13:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះអង្គ Sultan Abdullah Sultan Ahmad Shah ត្រូវ​បាន​បោះ​ឆ្នោត​ឲ្យ​ជាប់​ជា​ស្ដេច​ថ្មី​នៃ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រោយ​ការ​ចុះ​ចេញ​ពី​រាជ​បល្ល័ង្ក​របស់​ព្រះអង្គ Sultan muhammad V កាល​ពី​ដើម​ខែ។

ថ្នាក់​ដឹក​នាំ​នៃ​រាជវង្ស​ម៉ាឡេស៊ី​ហៅ​កាត់​ថា Conference of Rulers បាន​សម្រេច​បោះ​ឆ្នោត​ឲ្យ​ព្រះអង្គ Sultan Abdullah ព្រះ​ជន ៥៩​វស្សា​ឲ្យ​ឡើង​គ្រង​រាជ​រយៈ​ពេល ៥​ឆ្នាំ ក្រោម​ប្រព័ន្ធ​នៃ​របប​រាជា​និយម​របស់​ម៉ាឡេស៊ី។ លើស​ពី​នេះ​ទៀត ព្រះ​អង្គ Sultan Abdullah នឹង​ត្រូវ​ស្បថ​ឡើង​គ្រង​រាជ​នៅ​ក្នុង​ព្រះ​រាជ​ពិធី​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៣១​ខែ​មករា​នេះ។

គួរ​ឲ្យ​ដឹង​ថា ស្ដេច​ថ្មី​ដែល​ជា​ទូទៅ​ត្រូវ​ជនជាតិ​ម៉ាឡេស៊ី​ហៅ​ថា Yang di-Pertuan Agong តាម​ធម្មតា​ត្រូវ​បាន​ជ្រើសរើស​រៀង​រាល់ ៥ឆ្នាំ​ម្ដង។ ប៉ុន្តែ​អតីត​ស្ដេច Sultan Muhammad V បាន​ដាក់​រាជ្យ​ចុះ​នៅ​ក្នុង​ខែ​មករា បន្ទាប់​ពី​គ្រង​រាជ្យ​បល្ល័ង្ក​ត្រឹមតែ ២ឆ្នាំ​ប៉ុណ្ណោះ ដែល​វា​ជា​ការ​ដាក់​រាជ​លើក​ដំបូង មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ម៉ាឡេស៊ី៕

(ព្រះអង្គ Sultan Muhammad V ដែល​បាន​ចុះចេញពីរាជបល្ល័ង្ក)

ចុចអាន ៖

ប្រភព៖ CNN ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់