• 2019-01-25 03:00:53
  • ព័ត៌មាន

ជប៉ុន គ្រោងកែប្រែផ្សារត្រីឲ្យទៅជាមជ្ឈមណ្ឌលសន្និសីទលើផ្ទៃដីជាង ២០ហិកតា

  • 2019-01-25 03:00:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បើក​លក់​ត្រី និង​គ្រឿង​សមុទ្រ​អស់​រយៈ​ពេល​ជាង ៨០​ឆ្នាំ ផ្សារ​ត្រី​ដ៏​ល្បី​ឈ្មោះ​របស់​ជប៉ុន Tsukiji ត្រូវ​បាន​បិទទ្វារ​ ដើម្បី​ផ្លាស់​ប្ដូរ​ទីតាំង ហើយ​ឥឡូវ​នេះ​អាជ្ញាធរ​មាន​គម្រោង​ប្រែក្លាយ​ទី​តាំង​ចាស់​នេះ​ទៅ​ជា​មជ្ឈមណ្ឌល​សន្និសីទ។

រដ្ឋាភិបាល​ទីក្រុង​តូក្យូ បាន​បង្ហាញ​គម្រោង​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​ថា​នឹង​បែង​ចែក​ទីតាំង​ដែល​មាន​ទំហំ ២៣​ហិកតា​សម្រាប់​សន្និសីទ​អន្ដរជាតិ, ការ​តាំង​ពិពណ៌ ក៏​ដូចជា​សាងសង់​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ផង​ដែរ។ លើស​ពីនេះទៀត ទីតាំង​ផ្សារ​ត្រី​ចាស់​នេះ ក៏​នឹង​ត្រូវ​ប្រើ​ជា​មណ្ឌល​កណ្ដាល​នៃ​មធ្យោបាយ​ធ្វើ​ដំណើរ​សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិច​ឆ្នាំ ២០២០​ក្នុង​ទីក្រុង​តូក្យូ។ យ៉ាង​ណា​មិញ គម្រោង​នេះ​នឹង​ត្រូវ​សម្រេច​ជា​លើក​ចុង​ក្រោយ​នៅ​ខែ​មិនា ក្រោយ​ប្រមូល​មតិ​ពី​ពលរដ្ឋ​ក្នុង​តំបន់។

គួរ​ឲ្យដឹង​ថា ផ្សារ​ត្រី Tsukiji បាន​សាងសង់​ឡើង​ដំបូង នៅ​ក្នុង​ឆ្នាំ១៩៣៥ ដោយ​មាន​ទីតាំង​ស្ថិត​នៅ​ចន្លោះ​ទន្លេ Ginza និង Sumida ហើយ​ត្រូវ​បាន​បង្ខំ​ឲ្យ​ផ្លាស់ប្ដូរ​ទីតាំង បន្ទាប់​ពី​រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេចចិត្ត​ផ្លាស់​ទី​វា ទៅ​កាន់​តំបន់ Toyosu ក្នុង​ទីក្រុង​តូក្យូ ដែល​មាន​ចម្ងាយ​ប្រហែល ៣,៥គីឡូម៉ែត្រ​ពី​កន្លែង​ចាស់៕

ចុចអាន ៖

ប្រភព៖ Japantimes ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់