• 2019-01-25 04:02:51
  • ចរាចរណ៍

មែនទែនហើយ! ត្រឹម២សប្ដាហ៍ អ្នកលក់តាមចិញ្ចើមផ្លូវ ក្នុងខណ្ឌ១ នៅភ្នំពេញត្រូវរើចេញឲ្យអស់

  • 2019-01-25 04:02:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុវត្ត​តាម​សេចក្ដី​ណែនាំ​ស្ដី​ពី​ការ​រៀបចំ​សណ្ដាប់​ធ្នាប់​តាម​ដង​ផ្លូវ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ក្រុម​ការងារ​ដែល​ដឹកនាំ​ដោយ​លោក រស់ សុភ័ក្ត អភិបាល​រង​ខណ្ឌ​ច្បារ​អំពៅ បាន​ចុះ​ធ្វើ​កំណត់ហេតុ​ណែនាំ​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​ការ​បញ្ឈប់​ការ​តាំង​ទំនិញ​លក់ដូរ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​ និង​ណែ​នាំ​ឲ្យ​រុះរើ​រោង តូប សំយាប ដែល​បាន​សង់​លើ​ដី​ចំណី​ផ្លូវ ដោយ​ទុក​រយៈ​ពេល​ចំនួន​ ០២សប្តាហ៏ ។ នេះ​បើ​តាម​ទំព័រ​ហ្វេស​ប៊ុក របស់​រដ្ឋបាល​ខណ្ឌ​ច្បារ​អំពៅ។

រូបភាព៖ ​រដ្ឋបាល​ខណ្ឌ​ច្បារ​អំពៅ

តាម​ប្រភព​ដដែល​បញ្ជាក់​ថា ក្នុង​ការ​ចុះ​អនុវត្ត​ជំហាន​ដំបូង​នេះ បងប្អូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ផ្ទះ​ដែល​រស់​នៅ​អម​សង​ខាង​ផ្លូវ​ជាតិ​លេខ១ ក្នុង​ភូមិសាស្ត្រ​សង្កាត់​វាលស្បូវ បាន​ពេញ​ចិត្ត​ចូលរួម​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ក្នុង​ការ​រៀប​ចំ​សណ្ដាប់​ធ្នាប់ ដោយ​យល់​ព្រម​ដោយ​ស្ម័គ្រ​រុះរើ​សំយាប រោង និង​តូប តាម​ការ​ណែនាំ​របស់​ក្រុម​ការងារ៕

ស្ថានភាពផ្លូវជាតិលេខ១បច្ចុប្បន្ន
រូបភាព៖ ​រដ្ឋបាល​ខណ្ឌ​ច្បារ​អំពៅ
រូបភាព៖ ​រដ្ឋបាល​ខណ្ឌ​ច្បារ​អំពៅ

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

មតិយោបល់