• 2019-01-25 06:48:49
  • ព័ត៌មាន

មិនធម្មតា! ឥណ្ឌា បានផលិត និងបង្ហោះផ្កាយរណបទម្ងន់ស្រាលបំផុតទៅលើអវកាស

  • 2019-01-25 06:48:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ឥណ្ឌា​ទើប​តែ​បាន​បាញ់​បង្ហោះ​ផ្កាយ​រណប​ទម្ងន់​ស្រាល​បំផុត​លើ​ពិភពលោក​ទៅ​លើ​អវកាស។ ផ្កាយ​រណប​ឈ្មោះ Kalamsat-V2 មាន​ទម្ងន់​ត្រឹមតែ ១,២៦ គីឡូក្រាម​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ផលិត​ដោយ​សិស្ស​ឥណ្ឌា​មួយ​ក្រុម។

ភ្នាក់ងារ​អវកាស​របស់​ឥណ្ឌា​បាន​និយាយ​ថា វា​នឹង​ជួយ​ដល់​អ្នក​ប្រតិបត្តិការ​វិទ្យុ និង​ជំរុញ​សិស្ស​សាលា​ឲ្យ​ក្លាយ​ជា​អ្នកវិទ្យាសាស្ត្រ និង​វិស្វករ​នា​ពេល​អនាគត។ អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា Indian Space Research Organisation ហៅ​កាត់​ថា Isro បាន​បង្ហោះ​ផ្កាយរណប​នោះ​ចេញ​ពី​មជ្ឈមណ្ឌល​អវកាស Sriharikota របស់​ខ្លួន។

ប្រធាន Isro លោក K Sivan បាន​អះអាង​ថា Kalamsat-V2 គឺ​ជា​ផ្កាយរណប​ស្រាល​បំផុត ដែល​ត្រូវ​បាន​ផលិត និង​បង្ហោះ​ទៅ​លើ​អវកាស។ នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi ក៏​បាន​អបអរសាទរ​ដល់​ទីភ្នាក់ងារ​អវកាស និង​សិស្សានុសិស្ស​ចំពោះ​ការ​បាញ់​បង្ហោះ​ដោយ​ជោគជ័យ​នោះ​ផង​ដែរ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់