• 2019-01-25 09:16:31
  • ព័ត៌មាន

កាន់តែស្រួលហើយ ហាងទំនិញ Aeonថ្មី បើកក្បែរវិមានឯករាជ្យ មានប្រូម៉ូសិនច្រើនទៀត

  • 2019-01-25 09:16:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​​ពិសេស​សម្រាប់​អ្នក​គាំទ្រ​ទំនិញ​ល្អៗ និង​មាន​គុណភាព​ខ្ពស់​របស់​ផ្សារ​ទំនើប​ Aeon បាន​មក​ដល់​ទៀត​ហើយ។ នោះ​គឺ​មាន​ហាង​ទំនិញ Aeon MaxValu Express ថ្មី​មួយ​ទៀត បើក​នៅ​ជិត​បង្កើយ ពោល​គឺ​នៅ​លើ​ផ្លូវ​ ៥១ កែង ផ្លូវ​បាស្ទ័រ ក្រោយ​វិទ្យាស្ថាន​​ជាតិ​អប់រំ។ នេះ​ជា​សាខា​ទី ៧ របស់ Aeon MaxValu Express ដែល​បង្កើត​ឡើង​ដើម្បី​បំពេញ​តម្រូវ​ការ​ដល់​សិស្ស និស្សិត ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​រស់​នៅ និង​ប្រកបការងារ​ជុំ​វិញ​តំបន់​ខាង​លើ។

លោក ងួន លាងហុង ប្រធាន​ចាត់ការ​ទូទៅ​នៃ​ហាង​ទំនិញ Aeon MaxValu Express បាន​បញ្ជាក់​ថា៖ "នៅ​សាខា​​​នេះ យើង​មាន​ដាក់​លក់​ទំនិញ​ជា​ច្រើន​ដូចជា គ្រឿង​ទេស អាហារ​សម្រន់ អាហារ​ថ្ងៃ​ត្រង់ សម្ភារៈ​សិក្សា នំ កាហ្វេ ភេសជ្ជៈ​គ្រប់​ប្រភេទ គ្រឿង​សម្អាង សម្ភារៈ​ប្រើប្រាស់​ក្នុង​បន្ទប់​ទឹក និង​មាន​​ទំនិញ​ជា​ច្រើន​ទៀត ដែល​សុទ្ធ​ទទួល​បាន​ការ​ពេញ​និយម និង​ជា​តម្រូវ​ការ​ចាំ​បាច់​របស់​អតិថិជន​ទូទៅ"។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​ការ​សម្ពោធ​សាខា​​ថ្មី ​ហាង​ទំនិញ​ក៏​មាន​​ប្រូម៉ូសិន​ជា​ច្រើន​ដូចជា​ការ​លក់​បញ្ចុះ​តម្លៃ​​ពី ២០% ទៅ​ ៣០% លើ​ទំនិញ​មួយ​ចំនួន ផ្គួប​​ជា​មួយ​ការ​ថែម​ជូ​ន​សាប៊ូ​ដុស​ខ្លួន​ដប​តូច។ ក្រៅ​ពី​នោះ ក៏​មាន​ការ​ថែម​ជូន​ភេសជ្ជៈ Frozen Drink សម្រាប់​​ការ​ទិញ​ចាប់​ពី ៥ ដុល្លារ​ឡើង​ទៅ។

ចាំ​អី​ទៀត? មិន​ពិបាក​​ទៅ​ឆ្ងាយ​ហើយ បាន​បញ្ចុះ​តម្លៃ​ច្រើន​ទៀត​ណា៎! តោះ...តាម​ដាន​ទំព័រ AEON MaxValu Cambodia ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម៕

មតិយោបល់