• 2019-01-26 02:50:00
  • សុខភាព

មិនអាចជាដាច់ អ្នកកើតជំងឺ១ប្រភេទនេះ ដាច់ខាតកុំបរិភោគសណ្តែក បើមិនចង់ពិបាកខ្លួន

  • 2019-01-26 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កង្វះ​អង់ស៊ីម G6PD ជា​ជំងឺ​បន្ត​ពូជ​ ពី​ឪពុកម្ដាយ​មួយ​ ដែល​សំបូរ​នៅ​អាស៊ី​អាគ្នេយ៍​យើង។ ការ​ដឹង​ជំងឺ​នេះ​មុន​ដើម្បី​ការពារ​ជា​វិធី​ល្អ​បំផុត។ ទោះ​បី​វា​មិនមែន​ជា​ជំងឺ​ធ្ងន់ធ្ងរ តែ​ឪពុកម្ដាយ​គួរ​ស្វែងយល់ និង​ការពារ​កូន​ៗ​ពី​ផលវិបាក​ដែល​អាច​កើត​មាន​ឡើង។ នេះ​បើ​តាម​ប្រភព​ពី​ទំព័រ​ហ្វេសប៊ុក បន្ទប់​ពិគ្រោះ​ជំងឺ​កុមារ វត្ត​អង្គ​តា​មិញ។

រូបតំណាង

​តាម​រយៈ​អត្ថបទ​សុខភាព ក្នុង​ទំព័រ​ខាង​លើបញ្ជាក់​ថា អង់ស៊ីម G6PD នេះ ​មាន​នៅ​លើ​គ្រាប់​ឈាម​ក្រហម ដែល​ការពារ​មិន​អោយ​គ្រាប់​ឈាម​ងាយ​បែក ដោយ​ប្រការ​ផ្សេងៗ​ ដូចជា​ ការ​ប៉ះ​ទង្គិច ឬ​សារជាតិ​អ្វី​មួយ។ វា​ធ្វើ​អោយ​គ្រាប់​ឈាម​ទន់​អាច​បត់​បែន​បាន​ស្រួល។ តែ​បើ​ខ្វះ​វា​ និង​ងាយ​បែក​គ្រាប់​ឈាម​ទៅ​ជា​ស្លេកស្លាំង អស់​កម្លាំង ល្ហិតល្ហៃ​ ហត់ នោម​ខ្មៅ ជា​ដើម។

រូបតំណាង

គេ​អាច​ធ្វើការ​តាម​ដាន​ដោយ​ជួស​កែង​ជើង​បន្ទាប់​ពី​កូន​កើត​រួច។ គេ​សង្កេត​ឃើញ​មាន​នៅ​កន្លែង​សម្ភព​មួយ​ចំនួន​ក្នុង​ប្រទេស​យើង។ ចំពោះ​កុមារ​ខ្លះ​មិន​បាន​ស្វែងរក​ វា​ក៏​មិន​មាន​រោគសញ្ញា​បង្ហាញ​ដែរ។

រូបតំណាង

ឯ​កុមារ​ខ្លះ​ទៀត​ ចេញ​ជា​រោគសញ្ញា​លឿង​យូរ​ថ្ងៃ​បន្ទាប់​ពី​កើត (លើស​ពី ១០​ថ្ងៃ) ពេល​ខ្លះ​ទៀត​ស្លេក​ស្លាំង​រហូត​ដល់​ថ្នាក់​បញ្ចូល​ឈាម។

រូបតំណាង

ចំពោះ​មនុស្ស​ធំ​ដែល​មាន​ជំងឺ​នេះ ពេល​ដែល​មិន​តម​នូវ​អាហារ​មួយ​ចំនួន ជាពិសេស​សណ្ដែក​សៀង និង​ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន នឹង​អាច​អោយ​បែក​គ្រាប់​ឈាម ស្លេកស្លាំង ល្ហិតល្ហៃ​ ធ្ងន់ធ្ងរ​អាច​ដល់​បញ្ចូល​ឈាម។

រូបតំណាង

សូម​បញ្ជាក់​ថា ​បើ​តាម​ប្រភព​ពី ទំព័រ​ហ្វេសប៊ុក បន្ទប់​ពិគ្រោះ​ជំងឺ​កុមារ វត្ត​អង្គ​តា​មិញ​ដដែលបន្តថា ការ​ព្យាបាល​មិន​មាន​អោយ​ជា​ដាច់​នោះ​ទេ ព្រោះ​វា​ជា​ជំងឺ​តំណពូជ។

រូបតំណាង

វិធី​ល្អ​បំផុត​ គឺ​ជៀសវាង​សណ្ដែក​សៀង បបរ​សណ្ដែក ថ្នាំ​មួយ​ចំនួន​ផង​ដែរ។ ដូច្នេះ​រាល់​ពេល​ប្រើប្រាស់​ថ្នាំ​សូម​ជួប​គ្រូពេទ្យ​កុមារ​ និង​បង្ហាញ​ពី​ជំងឺ​ទៅ​ដល់​គាត់។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់