• 2019-01-27 10:06:46
  • ការអប់រំ

ទស្សនា​វដ្តី​ជប៉ុន បង្ហើប​តិចនិក​និស្សិត​ស្រី "ងាយ​ស្រួល​យក​ទៅ​រួម​ភេទ" រង​​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​​ក្រោយ​ចេញ​ផ្សាយ

  • 2019-01-27 10:06:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនា​វដ្តី​ប្រចាំ​សប្ដាហ៍​របស់​ជប៉ុន​មួយ កំពុង​ទទួល​រង​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ ក្រោយ​ចេញ​ផ្សាយ​អត្ថបទ​មួយ​​ដោយ​ឲ្យ​ចំណាត់​​ថ្នាក់​មហាវិទ្យាល័យ​តាម​លំដាប់​ដែល​សម្បូរ​និស្សិត​ស្រី "ងាយ​ស្រួល​យក​ទៅ​រួម​ភេទ"។

ទស្សនាវដ្តី Spa! បាន​សម្ភាស​លោក Keiji Isogimi ដែល​ជា​អ្នកគ្រប់គ្រង​​វេបសាយ​ផ្គូផ្គង​គូរ​ស្នេហ៍ Lion Project សម្រាប់​អត្ថបទ​ដ៏​ចម្រូងចម្រាស​នោះ។

Isogimi បាន​បង្ហាញ​​បញ្ជី​ចំណាត់​មហាវិទ្យាល័យ​ដែល​សិស្ស​ស្រី​ត្រូវ​បាន​គេ​ចាត់​ទុកថា​ "ងាយ​ស្រួល​រួមភេទ​ជាមួយ"។

Isogimi រៀបរាប់​ស៊ី​ជម្រៅ​ទៀត​​អំពី​របៀប "ទាក់" ស្រី និង សន្មត​ចំណាប់​អារម្មណ៍​ផ្លូវ​ភេទ​ពួកគេ​ដោយ​ផ្អែក​លើ​សំលៀក​បំពាក់ និង រាងកាយ​របស់​ពួកគេ។

​​​ក្រោយ​ការ​ចេញផ្សាយ​អត្ថបទ​មួយ​នេះ​​កាល​ពី​ខែ​មុន ការ​រិះគន់​ក៏​បាន​ផ្ទុះ​ឡើង​ ហើយ​បាន​ហៅ​អត្ថបទ​នេះ​ថា​សិចស៊ី និង មិន​គោរព​ដល់​ស្ត្រី។ អ្នក​លេង​អ៊ីនធឺណិត​ប្រមាណ ៥០ ០០០ នាក់​បាន​ទាមទារ​ឲ្យ ទស្សនាវដ្តី Spa! សូមទោស​ជា​សាធារណៈ។

ទស្សនាវដ្តី​នេះ​នឹង​ចេញ​ផ្សាយ​អត្ថបទ​សូមទោស​ជា​សាធារណៈ​នៅ​លើ​ទំព័រ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី ២៩ មករា ដើម្បី​សូមអភ័យទោស​ចំពោះ​ស្ត្រី និង អ្នក​អាន​ដែល "អាក់អន់​ចិត្ត​ដោយ​អត្ថបទ ដែល​ខ្វះ​ការ​ពិចារណា​ចំពោះ​សេចក្ដី​ថ្លៃថ្នូរ​របស់​ស្ត្រី"៕

ប្រភព៖ Japantimes ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់