• 2019-01-29 07:04:15
  • ព័ត៌មាន

ស្ងាត់ៗ Wing បរិច្ចាគ​ ៣៥០០០ ដុល្លារ​ដល់សមា​គមរោង​ចក្រ​​កាត់ដេរ​​ក្រោមហេតុផលសំខាន់ៗ ២

  • 2019-01-29 07:04:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វី​ង បរិច្ចាគ​ប្រាក់ ៣៥០០០ ដុល្លារ​អាមេរិក សម្រាប់​លើកកម្ពស់​ប្រព័ន្ធ​អប់​រំ និង​សេវា​ថែទាំ​សុខភាព របស់​សមា​គមរោង​ចក្រ​​កាត់ដេរ​នៅ​កម្ពុជា (GMAC)​ ដែល​នេះជា​ផ្នែក​មួយ​នៃ​ការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សកម្មភាព​ទំ​នួ​ល​ខុសត្រូវ​ស​ង្គ​ម របស់ វី​ង ដល់សមា​គមរោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC)។

កាលពី​ឆ្នាំ ២០១៨ ធនាគារ​ឯកទេស វី​ង និង GMAC បាន​រួមសហការ និង​ប្តេជ្ញាចិត្ត​រួមគ្នា ផ្តួចផ្តើម​សកម្មភាព​ទំនួលខុសត្រូវ​ស​ង្គ​ម (CSR) ក្នុង​ការបង្កើត​មូល​និធិ ដែល​ផ្ដល់​អត្ថប្រយោជន៍​ដល់​កម្មករ​រោងចក្រ​កាត់ដេរ​របស់ GMAC​។ ជាពិសេស​ជាង​នេះ​ទៅទៀត មូល​និធិ​នេះ​ត្រូវបាន​បម្រុង​ទុក សម្រាប់​ការ​ទិញ​សៀវភៅ​ ការសាងសង់​ប​ណ្ណា​ល័យ និង​គាំទ្រ​ដល់​វ​គ្គប​ណ្តុះ​បណ្តាល​ផ្សេងៗ​ទៀត​។

Wing និង​សមា​គមរោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ ជាមួយ​សហ​គមន៍​ដែល​ពួកគេ​បានផ្ដល់​សេវា​ជូន និង​យល់ច្បាស់​អំពី​ការនាំ​មកនូ​វ​ផល​ប្រយោជន៍​ចំ​ពោះ​សហ​គមន៍ តាម​រយៈ​ការ​ពាំនាំ​ធន​ធាន​របស់​ពួកគេ សម្រាប់​មូលហេតុ​សក្ដិសម មាន​ដូចជា​ការ​អប់​រំ និង​ការថែទាំ​សុខភាព​។​

លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​ពាណិជ្ជកម្ម​ធនាគា​រឯក​ទេស​វី​ង បាន​ប្រសាសន៍ថា វី​ង មាន​ក្តីរំភើប​ខ្លាំងណាស់ ដែល​បានធ្វើការ​ជាមួយ GMAC ក្នុងនាម​ជា​ក្រុមហ៊ុន​ក្នុងស្រុក​មួយ ដែល​ធ្វើការ​ដើម្បី​ប្រជា​ជន​កម្ពុជា ក្នុង​ការរួម​ចំណែក​ក្នុង​ស​ង្គ​ម សម្រាប់​ផល​ប្រយោជន៍​របស់​សមាជិក GMAC ទាំងអស់ ហើយ​សំខាន់បំផុត​នោះ គឺ​កម្មករ​រោងចក្រ​រាប់ពាន់នាក់​។​

លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​ពាណិជ្ជកម្ម​ធនាគា​រឯក​ទេស​វី​ង

លោក​ឧកញ៉ា ​វ៉ាន់​ ស៊ូ​អៀង​ ប្រធាន​សមា​គមរោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍ថា មូល​និធិ​ដែលបាន​ចូលរួម​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព​ និង​តម្លាភាព​បំ​ផុត ដោយ​វិទ្យាស្ថាន​ប​ណ្តុះ​បណ្តាល​វិជ្ជាជីវៈ​វា​យន​ភ័​ណ្ឌ (CGTI) ក្នុង​កិច្ច​ខិត​ខំប្រឹងប្រែង​អភិ​វ​ឌ្ឍ​ធន​ធាន​មនុស្ស​របស់ខ្លួន​ដើម្បី​គាំទ្រ​ដល់​ការរីកចម្រើន​និង​ការ​អភិ​វ​ឌ្ឍ​ឧស្សាហកម្ម​កាត់ដេរ​ក៏ដូចជា​សេដ្ឋកិច្ច​របស់​កម្ពុជា​ទាំងមូល​។​

លោក​ឧកញ៉ា ​វ៉ាន់​ ស៊ូ​អៀង​ ប្រធាន​សមា​គមរោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា

បន្ថែម​ពីលើ​ការបរិច្ចាក​ប្រាក់ឧបត្ថម្ភ របស់​ធនាគារ​ឯកទេស វី​ង ម្សិលមិញនេះ ក៏​មាន​ពិធី​ចុះហត្ថលេខា ក្នុង​ការ​ព​ង្រី​ក​នូវ​ភាព​ជា​ដៃគូ​យូរអង្វែង​រវាង វី​ង និង GMAC រហូតដល់​ឆ្នាំ ២០១៩ ដែល​ភាពជា​ដៃគូ​នេះ បាន​ចាប់ផ្តើម​ឡើង​តាំងពី​ឆ្នាំ ២០១៦ មកម្ល៉េះ៕

ដោយ៖ ថា ម៉ាលីដា

មតិយោបល់