• 2019-01-29 07:19:51
  • ព័ត៌មាន

ម៉ាឡេស៊ីដាក់ចេញផែនការរយៈពេល ៥ឆ្នាំប្រឆាំងអំពើពុករលួយក្នុងរដ្ឋាភិបាល

  • 2019-01-29 07:19:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ប្រទេស​ម៉ាឡេស៊ី បាន​ដាក់ចេញ​ផែនការ​រយៈ​ពេល ៥​ឆ្នាំ​របស់​ខ្លួន​ដើម្បី​ប្រឆាំង​អំពើ​ពុករលួយ ក្រោយ​មាន​រឿង​អាស្រូវ​អំពើ​ពុក​រលួយ​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​រដ្ឋាភិបាល​មុន។

ផែនការ​ដែល​ត្រូវ​បាន​ចេញ​ដោយ​នាយករដ្ឋមន្ត្រី Mahathir Mohamad នា​ថ្ងៃ​អង្គារ​នេះ នឹង​រួម​បញ្ជូល​ការ​ផ្លាស់​ប្ដូរ​ដំណើរ​ការ​តែង​តាំង​មុខ​តំណែង​សំខាន់ៗ, ការ​តម្រូវ​ឲ្យ​សមាជិក​សភា និង​រដ្ឋមន្ត្រី​ប្រកាស​ទ្រព្យសម្បត្តិ និង​ការ​បង្កើត​ច្បាប់​ថ្មី​ដើម្បី​គ្រប់គ្រង​មូលនិធិ​នយោបាយ​ជា​ដើម។ នាយករដ្ឋមន្ត្រី​រូប​នេះ ថ្លែង​ថា​ម៉ាឡេស៊ី​ត្រូវ​ប្រើ​គ្រប់​មធ្យោបាយ, ច្បាប់ និង​ការ​រឹតបន្ដឹង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អំពើ​ពុក​រលួយ។ លោក​បន្ថែម​នៅ​ក្នុង​សុន្ទរកថា​មួយ​ថា "ផែនការ​នេះ គឺ​ជា​សេចក្ដី​ថ្លែង​ការណ៍​ដ៏​រឹង​មាំ​មួយ​ពី​រដ្ឋាភិបាល​បច្ចុប្បន្ន​ដែល​យើង​នឹង​តាម​ដាន និង​កាត់​ទោស​ជន​ល្មើស​កន្លង​មក ខណៈ​ដែល​ជនល្មើស​នា​ពេល​បច្ចុប្បន្ន និង​អនាគត នឹង​ប្រឈម​មុខ​វិធានការ​ដ៏​ធ្ងន់ធ្ងរ។”

គួរ​ឲ្យ​ដឹង​ថា ផែនការ​ថ្មី​នេះ ត្រូវ​បាន​ដាក់​ចេញ​ក្រោយ​មាន​បញ្ហា​ចម្រូងចម្រាស​នៅ​ក្នុង​រដ្ឋាភិបាល​មុន​ដែល​ដឹកនាំ​ដោយ​លោក​ Najib ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​រក​ឃើញ​ថា​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​លួច​លុយ​ពី​មូលនិធិ 1MDB (1Malaysia Development Berhad) ៕

ចុចអាន ៖

ប្រភព៖ Aljazeera ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់