• 2019-01-29 08:00:38
  • ព័ត៌មាន

ប្រាប់ទៅអ្នកនៅឃុំទាំង៤ ក្នុងស្រុកស្អាង ចាប់ពីពេលនេះទៅ ក្លាយជាអ្នកក្រុងនឹងគេហើយ

  • 2019-01-29 08:00:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឃុំ​ចំនួន០៤ ដូច​ជា៖ ឃុំ​ស្វាយរលំ ឃុំ​កោះ​អន្លង់ចិន ឃុំសិត្បូ ឃុំ​រកាខ្ពស់ ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ស្អាង និង​ដី​មួយ​ចំនួន​ទៀត​ស្ថិត​នៅ​ក្នុង​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ត្រូវ​បាន​រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​កាត់​ចូល​ក្នុង​ក្រុង​តា​ខ្មៅ​ហើយ។ នេះ​បើ​តាម​អនុក្រឹត្យ​ កាលពី​ថ្ងៃទី៨ ខែ​មករា ឆ្នាំ​២០១៩ ចុះ​ហត្ថ​លេខា​ដោយ សម្ដេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ដូច្នេះ​ចាប់​ពី​ពេល​នេះ​ទៅ ឃុំ​ទាំង​០៤ នេះ​ត្រូវ​ប្ដូរ​ជា​សង្កាត់​ទាំង​អស់​ដូចជា៖ សង្កាត់​ស្វាយ​រលំ សង្កាត់​កោះ​អន្លង់​ចិន សង្កាត់​សិត្បូ និង​សង្កាត់​រកា​ខ្ពស់។

ដើម្បី​កាន់​តែ​លម្អិត​សូម​ប្រជាពលរដ្ឋ​មើល​អនុក្រឹត្យ​ខាង​ក្រោម​នេះ៖

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់