• 2019-01-30 04:52:13
  • ចរាចរណ៍

ពិសេសបំផុត! ក្រសួងចេញគំរូថ្មី ពលរដ្ឋខ្មែរ អាចដាក់ឈ្មោះខ្លួនឯង លើស្លាកលេខយានយន្ត

  • 2019-01-30 04:52:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បង្កើត​ប្រព័ន្ធ​ថ្មី ដែល​ប្រជាពលរដ្ឋ​អាច​ចុះ​បញ្ជី​លេខ​ពិសេស​ផ្ទាល់​ខ្លួន (​អាច​ជា​លេខ​ឬ​អក្សរ​មិន​លើស​ពី​៨​ខ្ទង់) ដែល​បច្ចុប្បន្ន​ ប្រព័ន្ធ​នេះ​កំពុង​ត្រូវ​បាន​អភិវឌ្ឍ។ ចំណែក​ឯ​អនុក្រឹត្យ​ ស្ដី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យាន​ជំនិះ កំពុង​ត្រូវ​បាន​កែ​សម្រួល​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ និង​បង្កើន​ចំណូល​ជាតិ។ នេះ​បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

គំរូ​ស្លាក​លេខ​យានយន្ត​ថ្មី​នេះ ប្រជាពលរដ្ឋ​អាច​បញ្ជា​ទិញ​តាម​ការ​ស្រលាញ់​របស់​របស់​ខ្លួន ដែល​មាន​២​ជម្រើស ដូច​បាន​បង្ហាញ​ក្នុង​រូប​ភាព​ខាង​ក្រោម​នេះ។

នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល ការងារ​សុវត្ថិភាព​ចរាចរណ៍ ផ្លូវ​គោក​ប្រចាំ​ឆ្នាំ២០១៨  កាល​ពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ  ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ថា ចាប់​ពី​ឆ្នាំ​២០១៩​នេះ​ទៅ នៅ​ពេល​លក់​រថយន្ត បងប្អូន​ប្រជាពលរដ្ឋ អាច​ដោះ​ស្លាក​លេខ​រថយន្ត​ចាស់ ដែល​ជា​លេខ​ពិសេស​ផ្ទាល់​ខ្លួន​ ​ទុក​បាន ដើម្បី​យក​ទៅ​បំពាក់​រថយន្ត​ថ្មី​ដែល​បាន​ទិញ។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​លើក​ឡើង​ថា ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល ដល់​ប្រជាពលរដ្ឋ​ដែល​លក់​រថយន្ត​ចាស់ ទិញ​រថយន្ត​ថ្មី មិន​ពិបាក​ក្នុង​ការ​ធ្វើ​ស្លាក​លេខ​ថ្មី។ មាន​ន័យ​ថា​យក​ស្លាក​លេខ​ចាស់​របស់​ខ្លួន​ទៅ​បំពាក់​តែ​ម្ដង។ ពិសេស​នោះ ប្រជាពលរដ្ឋ​អាច​ធ្វើការ​បញ្ជា​ទិញ​ស្លាក​លេខ​យានយន្ត​ផ្ទាល់​ខ្លួន តាម​លេខ​ដែល​ខ្លួន​ស្រលាញ់ នៅ​លើ​ប្រព័ន្ធ​អនឡាញ​របស់​ក្រសួង និង​អាច​បង់​លុយ​តាម​ប្រព័ន្ធ​អនឡាញ​នោះ​បាន​ទៀត​ផង៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់