• 2019-01-30 06:32:36
  • ព័ត៌មាន

ទើបចេញពីរោងចក្រក្ដៅៗ! រុស្ស៊ីបង្ហាញយន្ដហោះទម្លាក់គ្រាប់បែកថ្មីល្បឿនលឿនជាងសំឡេង

  • 2019-01-30 06:32:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្ដហោះ​ទម្លាក់​គ្រាប់​បែក​ដែល​ទើប​តែ​ផលិត​បាន​ថ្មី​ប្រភេទ Tupolev Tu-160 ត្រូវ​បាន​បង្ហាញ​ជា​សាធារណ​ក្រោយ​រុស្ស៊ី​ចាប់​ផ្ដើម​បន្ដ​ការ​សាងសង់​ឡើង​វីញ​ចាប់​តាំង​ពី​ឆ្នាំ ១៩៩២ មក​ដែល​អង្គការ NATO ឲ្យ​ឈ្មោះ​ថា Blackjack។

យន្ដហោះ​ទម្លាក់​គ្រាប់​បែក Tu-160 ត្រូវ​បាន​បង្ហាញ​នៅ​រោងចក្រ​អាកាសចរ Kazan ប្រទេស​រុស្ស៊ី​​​ដែល​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ យន្ដហោះ​នេះ ត្រូវ​បាន​ផលិត​ឡើង​ដោយ​ប្រើប្រាស់​ផ្នែក​ផ្សេង​ៗ​ដែល​រក្សា​ទុក​ចាប់​តាំង​ពី​សម័យ​កាល​សូវៀត​មក​ម្ល៉េះ ដើម្បី​បង្ហាញ​ថា​រោងចក្រ​អាច​បន្ដ​ការ​ផលិត​ឡើង​វិញ ក្រោយ​ផ្អាក​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្ស។ ឥឡូវ​នេះ យន្ដហោះ​ទម្លាក់​គ្រាប់​បែក Tu-160 កំពុង​ស្ថិត​ក្រោម​ការ​សាកល្បង​នៅ​លើ​ដី មុន​ពេល​ដែល​សាកល្បង​ហោះ​ហើរ​នៅ​លើ​អាកាស។

គួរ​បញ្ជាក់​ថា Tu-160 គឺ​ជា​យន្ដហោះ​ទម្លាក់​គ្រាប់​បែក​ធំ​ជាង​គេ​មួយ​ក្នុង​ពិភពលោក ដែល​អាច​ហោះ​ហើរ​បាន​រយៈ​ចម្ងាយ​ជាង ១២ ០០០ គីឡូម៉ែត្រ​ដោយ​មិន​ឈប់​ចាក់​សាំង ហើយ​អាច​ហោះហើរ​បាន​រយៈ​ពេល ២៤​ម៉ោង។ ចំពោះ​សង្វាក់​ផលិត​កម្ម​នៃ​យន្ដហោះ​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ដើម​ឆ្នាំ ២០២០​ក្រោយ​ការ​សាកល្បង​ត្រូវ​បាន​បញ្ចប់៕

ចុចអាន ៖

ប្រភព៖ Wikipedia ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់