- 2019-01-31 01:46:34
- ព័ត៌មាន
ថៃប្រកាសបិទទ្វារសាលារៀនពេញមួយសប្ដាហ៍ ក្រោយអ័ព្ទនិងធូលីពុលវាយប្រហារទីក្រុង
- 2019-01-31 01:46:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃប្រកាសបិទទ្វារសាលារៀនពេញមួយសប្ដាហ៍ ក្រោយអ័ព្ទនិងធូលីពុលវាយប្រហារទីក្រុង
ចន្លោះមិនឃើញ
ក្រសួងអប់រំថៃ បានចេញសេចក្ដីប្រកាសឲ្យសាលារៀនទាំងអស់ក្នុងទីក្រុងបាងកក និងខេត្តជុំវិញមួយចំនួនទៀតបិទទ្វារសម្រាប់ថ្ងៃដែលសេសសល់ក្នុងសប្ដាហ៍នេះ ដោយព្រួយបារម្ភពីគ្រោះថ្នាក់នៃការបំពុលខ្យល់។
យោងតាមការបង្ហោះក្នុងហ្វេសប៊ុករបស់នាយកដ្ឋានគ្រប់គ្រងការបំពុលឲ្យដឹងថា គុណភាពខ្យល់ក្នុងទីក្រុងបាងកក បានធ្លាក់ចុះខ្លាំងដល់កម្រិតគ្រោះថ្នាក់ដោយមានកម្ទេចធូលីជាច្រើនដែលគេស្គាល់ឈ្មោះថា PM2.5 នៅតំបន់ចំនួន ៤១ជុំវិញទីក្រុង។ ចំណែកឯអង្គការសុខភាពពិភពលោកឲ្យដឹងដែរថា PM2.5 គឺជាភាគល្អិតនៃធូលីដែលមានទំហំតូចជាង ២,៥មីក្រូម៉ែត្រ ហើយត្រូវចាត់ទុកថាមានគ្រោះថ្នាក់បំផុតដោយសារទំហំដ៏តូចរបស់វាអាចចូលជ្រៅទៅក្នុងសួត និងប៉ះពាល់សរីរាង្គផ្សេងទៀត។
គួរបញ្ជាក់ថា ការប្រកាសឲ្យបិទសាលារៀននេះ ត្រូវធ្វើឡើងក្រោយមានការបញ្ជាពីនាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha ដើម្បីការពារផលប៉ះពាល់ធ្ងន់ធ្ងរនៃការបំពុល ហើយលោកជឿថាវានឹងកាត់បន្ថយការប្រើប្រាស់យានជំនិះតាមដងផ្លូវផងដែរ៕
ចុចអាន ៖