• 2019-01-31 06:51:19
  • ព័ត៌មាន

ហ្វីលីពីនវាយប្រហារផ្លូវអាកាសលើក្រុមសកម្មប្រយុទ្ធ សង្ស័យនៅពីក្រោយការបំផ្ទុះគ្រាប់បែក

  • 2019-01-31 06:51:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កង​ទ័ព​ហ្វីលីពីន បាន​បើក​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ទៅ​លើ​ក្រុម​សកម្មប្រយុទ្ធ​ក្នុង​តំបន់​មួយ​ដែល​ត្រូវ​សង្ស័យ​ថា​ជា​អ្នក​ស្ថិត​ពី​ក្រោយ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ព្រះ​វិហារ​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន។

យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា កង​ទ័ព​ហ្វីលីពីន​បាន​បើក​ការ​វាយ​ប្រហារ​ក្ដៅ​ៗ​ទៅ​លើ​ក្រុម​សកម្ម​ប្រយុទ្ធ Abu Sayyaf នៅ​ភាគ​ខាង​ត្បូង​ខេត្ត Sulu រួម​ទាំង​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​នៅ​ទីក្រុង Jolo កាល​ពី​ថ្ងៃ​អង្គារ។ ការ​វាយ​ប្រហារ​នេះ ត្រូវ​បាន​បង្គាប់​ដោយ​ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដើម្បី​កម្ទេច​ក្រុម Abu Sayyaf ចេញ​ឲ្យ​អស់​ពី​ក្រុង​ប្រទេស។ យ៉ាង​ណា​មិញ ក្រុម​អ្នក​ស៊ើប​អង្កេត​នៅ​តែ​បន្ដ​ធ្វើ​ការ​ស្វែង​រក​ជន​សង្ស័យ​ផ្សេង​ទៀត​ដែល​អាច​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នៅ​ព្រះ​វិហារ​នេះ រួម​ទាំង​ប្ដី​ប្រពន្ធ​មួយ​គូ ដែល​ត្រូវ​សង្ស័យ​ថា​កាន់​គ្រាប់​បែក​អត្ដឃាត​ចូល​ក្នុង​វិហារ។

គួរ​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស ២១​នាក់​ត្រូវ​បាន​សម្លាប់​ និង​៧០​នាក់​ផ្សេង​ទៀត​រង​របួស ក្រោយ​ការ​បំផ្ទុះ​គ្រាប់​បែក​ផ្ទួន​ៗ​គ្នា​ពីរ​លើក​នៅ​វិហារ​សាសនា​កាតូលិក​មួយ​ក្នុង​ប្រទេស​ហ្វីលីពីន​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន៕

ចុចអាន ៖

ប្រភព៖ Scmp ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់