• 2019-01-31 07:17:06
  • សុខភាព

៤ យ៉ាង​ត្រូវ​បញ្ឈប់​ភ្លាមៗ បើ​មិន​ចង់​ឲ្យខួរក្បាល​ទ្រុឌទ្រោមទាន់

  • 2019-01-31 07:17:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខួរក្បាល​ គឺ​ជា​ផ្នែក​សំខាន់​ជាង​គេ​ក្នុង​រាង​កាយ​មនុស្ស ដូច្នេះ​ត្រូវ​ប្រាកដ​ថា​ អ្នក​បាន​យក​ចិត្ត​ទុក​ដាក់ និង​ថែទាំ​វា​ឲ្យ​បាន​ល្អ បើ​មិន​ចង់​បាន​បញ្ហា​នានា​ នៅ​ពេល​អនាគត។ ការ​ថែ​ទាំ ដោយ​ញ៉ាំ​វីតាមីន និង​ចំណី​អាហារ​ផ្សេងៗ គឺ​ជា​រឿង​មួយ​ឡែក តែ​ទម្លាប់​ខ្លះ​ក៏​អាច​នាំ​ឲ្យ​ខួរ​ក្បាល​ធ្លាក់​ទៅ​រក​សភាព​​ដុនដាប​ដែរ។ ដូច្នេះ ដើម្បី​ឲ្យ​មាន​​ខួរ​ក្បាល​មាន​សុខភាព​ល្អ អ្នក​ត្រូវ​ទាត់​ចោល​ទម្លាប់​អាក្រក់​ទាំង​ដូចជា៖

១. គេង​មិន​គ្រប់គ្រាន់

ការ​គេង​មិន​គ្រប់គ្រាន់​នឹង​ធ្វើ​ឲ្យ​ខួរក្បាល​ចុះ​ខ្សោយ​យ៉ាង​ខ្លាំង។ នៅ​ពេល​ដែល គេង​បាន​ស្កប់ស្កល់​ខួរក្បាល​នឹង​សម្អាត​កាកសំណល់​ដែល​អាក្រក់​ចេញ​ពី​ក្នុង​ខួរក្បាល​ដែល​ផ្ដល់​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ថ្លា គិត​បាន​លឿន​ជា​ដើម។ ដោយឡែក ​បើ​គេង​មិន​បាន​ត្រឹម​ត្រូវ​វិញ ខួរក្បាល​មិន​អាច​ធ្វើការ​បាន​ល្អ​នោះ​ទេ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ខួរក្បាល​អ្នក​កាន់​តែ​ទ្រុឌទ្រោម​ទៅៗ។

២. ស្ត្រេស

ជឿ​ថា​​បើ​ជៀស​បាន គ្មាន​អ្នក​ណា​ចង់​ឲ្យ​ខ្លួន​ឯង​មាន​បញ្ហា​តានតឹង​​អារម្មណ៍ ឬ​ស្រ្តេស​នោះ​ទេ ព្រោះ​ស្រ្តេស​អាច​​ធ្វើ​ឲ្យ​ការ​ចងចាំ​​​ចុះ​ខ្សោយ​ ឬ​សមត្ថភាព​ការគ្រប់គ្រង​ខ្លួនឯង​ធ្លាក់​ចុះ​ជា​ដើម។ លើស​ពី​នេះ​ទៅ​ទៀត​វា​រួម​ចំណែក​ធ្វើ​ឲ្យ​​មាន​អារម្មណ៍​ឆាប់​ខឹង​ ថប់បារម្ភ និង​ពិបាក​ដកដង្ហើម​ទៀត​ផង។ ដូច្នេះ អ្នក​ត្រូវ​ម្ចាស់​ការ ចេះ​ដៅស្រាយ និង​គ្រប់​គ្រង​លើ​បញ្ហា​ប្រចាំ​ថ្ងៃ ដើម្បី​កុំ​ឲ្យ​រុក​រាន​​ផ្លូវ​ចិត្ត​អ្នក។

៣. មិន​សូវ​ផឹក​ទឹក

​​ស្ទើរ ៨០% នៃ​ខួរក្បាល​​មនុស្ស​គឺ​ជា​ទឹក​ទៅ​ហើយ​ ដូច្នេះ​ការ​បាត់បង់​ជាតិទឹក​អាច​ឲ្យ​ខួរក្បាល​បាត់បង់​សមត្ថភាព​ចងចាំ ហើយ​ឆាប់​ហត់​មិន​អាច​ធ្វើ​ការងារ​បាន​យូរ​នោះ​ទេ។ ដូច្នេះ​ត្រូវ​ប្រាកដ​​អ្នក​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​បំពេញ​សរីរាង្គ​ទាំង​នោះ។

៤. របប​អាហារ​មិន​ល្អ

អ្នក​វិទ្យាសាស្ត្រ​បាន​សង្កត់​ធ្ងន់​ថា​អាហារ​ដែល​មាន​ជាតិ​ផ្អែម​ក្រោម​ការ​កែច្នៃ​​នោះ​គឺ​ប៉ះពាល់​ដល់​ខួរ​ក្បាល​ខ្លាំង​ណាស់ ដូចជា​ Cake ជាដើម ដូច្នេះ​គួរ​តែ​កាត់​បន្ថយ​វា​ឲ្យ​បាន។ ត្រូវ​ញ៉ាំ​បន្លែ ត្រី​ សាច់ និង​គ្រាប់​ធញ្ញជាតិ​​វិញ​ទើប​អាច​ផ្ដល់​នូវ​ជីវជាតិ​គ្រប់គ្រាន់​សម្រាប់​ទ្រទ្រង់​ខួរ​ក្បាល៕

អត្ថបទ៖ សុខណា

មតិយោបល់