• 2019-02-01 04:09:18
  • ជំនឿ

ខ្មែរកាត់ចិន ឈ្មុសឈ្មុលទិញដើមអង្គាសីល្ប៍ ផ្កាស្បៃរឿង ដើម្បីនាំលាភសំណាងចូលផ្ទះ

  • 2019-02-01 04:09:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

​ពិធិបុណ្យ​ចូល​ឆ្នាំ​ចិន​ បង​ប្អូន​ខ្មែរ​ ដែល​មាន​ជាប់​សែ​ស្រឡាយ​ចិន​ បាន​​ចេញ​ទៅ​ទិញ​ អីវ៉ាន់​មួយ​ចំនួន​សម្រាប់​រៀប​ចំ​​សែន​។ អីវ៉ាន់​​​ដែល​​មាន​អ្នក​សម្រុក​​ទិញ​ច្រើន​​​​​​ គឺ​មាន​ដូច​ជា ដើម​ផ្កា​អង្គា​សីល គោម​​​ក្រហម​ ផ្កា​ស្បៃ​រឿង​ និង​​សាច់​ នំ​នែក​ផ្លែ​ឈើ​ជា​ច្រើន​ទៀត។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ មុន​ថ្ងៃ​ចូល​ឆ្នាំចិន​មក​ដល់​ បង​ប្អូន​ខ្មែរ​កាត់​​ចិន តែង​តែនាំ​គ្នា​ទិញ​ដើម​អង្គារ​​សិល្ប៍​​យក​មក​​ដាំ​រក្សា​​​​ វា​​ទុក​ឲ្យ​រីក​ផ្កា​​​ឲ្យ​ទាន់​ចំ​ថ្ងៃ​ពិធីបុណ្យ​។ ​តាម​ចាស់​បុរាណ​ចិន​មាន​ជំនឿ​ថា​ ដើម​ផ្កា​​អង្គារ​​សិល្ប៍​​​ដាក់​​​លម្អ​ក្នុង​ស្ថាប័ន​ ហាង​ ឬ​ដាក់​ក្នុង​ផ្ទះ​ គឺ​នាំ​មក​នូវ​សិរី​សួស្ដី​ និង​លាភ​សំណាង មាស​ប្រាក់​ដុះ​ឡើង​ដូច​ផ្កា​រីក។

បើ​និយាយ​ពី​តម្លៃ​វិញ​ក៏​ថ្លៃ​ជាង​ធម្មតា​នោះ​ដែរ​ អ្នកលក់បានបង្ហើបថា ​សម្រាប់​ដើម​អង្គារ​​សិល្ប៍​តូច ពី​៣០ ទៅ ៥០ដុល្លារ និង​ធំ ចាប់​ពី​ ១០០ដុល្លារឡើង​ទៅ​។ ដោយ​ឡែក​ការ​និយម​​ផ្កា​ស្បៃ​រឿង​ក៏​នៅតែ​មាន​តម្រូវ​ការ​ ជាក់ស្ដែង​តម្លៃ​លក់​មាន​ពី​ ៨ពាន់រៀលឡើង​ទៅ។

នេះ​ជា​ទិដ្ឋភាព​ការ​លក់​ដូរ​ដ៏​មមា​ញឹក​​នៅ​ម្ដុំ​វត្ត​សំពៅមាស ៖ ​​​​​​​​

​​​​​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់