• 2019-02-02 05:18:39
  • ជំនឿ

គូស្នេហ៍​វ័យ​ក្មេង​១​គូ ត្រូវ​គេ​វាយ​នឹង​រំពាត់​បែក​ឈាម​នៅ​ឥណ្ឌូនេស៊ី​ពី​បទ​ថើប​គ្នា​ជា​សាធារណៈ​

  • 2019-02-02 05:18:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូស្នេហ៍​វ័យ​ក្មេង​១​គូ នៅ​ខេត្ត​អាខេ​ប្រទេស​ឥណ្ឌូនេស៊ី​​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​​ដោយ​វាយ​នឹង​រំពាត់​​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​ក្រោយ​ពេល​ដែល​គូស្នេហ៍​នេះ​ត្រូវ​គេ​ចាប់​ក្រោយ​​​ឃើញ​លួច​ថើប​គ្នា​ជា​សាធារណៈ ក្រោម​បទ​ចោទ​ដោយ​ច្បាប់​​អភិរក្ស​អ៊ីស្លាម​ដ៏​តឹងរឹង។

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP បាន​រាយការណ៍​ថា​ទស្សនិកជន​រាប់​រយ​នាក់​បាន​មើល​និស្សិត​សាកលវិទ្យាល័យ​អាយុ ១៨ ឆ្នាំ​ និង មិត្តប្រុស​របស់​នាង​ដែល​មាន​អាយុ ១៨ ឆ្នាំ​ដូច​គ្នា​ ដែល​ត្រូវ​បាន​វាយ​១៧​រំពាត់​ក្នុង​ម្នាក់​នៅ​វិហារ​មូស្លីម Banda Aceh។

ទោស​វាយ​នឹងរំពាត់​ គឺ​ជា​ទណ្ឌកម្ម ចំពោះ​បទល្មើស​នៅ​កោះ​ស៊ូម៉ាត្រា ទៅ​លើ​ជន​ទាំង​ឡាយ​ណា​ដែល​ ល្បែង​ស៊ីសង​ ការ​ផឹក​គ្រឿង​ស្រវឹង និង ការ​ស្រលាញ់​ភេទ​ដូច​គ្នា ឬ ទំនាក់ទំនង​ស្នេហា​មុន​អាពាហ៍ពិពាហ៍។

​​​​​អាខេគឺជាខេត្តតែមួយគត់​ដែល​មាន​អ្នក​កាន់សាសនា​មូស្លីម​ច្រើន​បំផុត​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។

ក្រុម​សិទ្ធិ​មនុស្ស​ថ្កោលទោស​ការ​វាយ​ដំ​ជា​សាធារណៈ​នេះ​ជា​អំពើព្រៃផ្សៃ ស្រប​ពេល​ដែល​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក Joko Widodo ក៏​បាន​អំពាវនាវ​សូម​ឲ្យ​បញ្ឈប់​អំពើ​នេះ​ដែរ។

ប៉ុន្តែ​ទណ្ឌកម្ម​សាច់កម្ម​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​ប្រជាជន​ខេត្ត​អាខេ​ ដែល​៩៨%​នៃ​ប្រជាជន​សរុប​៥​លាន​នាក់​របស់​ខេត្ត​នេះ​ជា​អ្នក​អនុវត្ត​ច្បាប់​អ៊ីស្លាម។

អាខេ បាន​អនុម័ត​ច្បាប់​អ៊ីស្លាម​ ក្រោយ​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ពិសេស​កាល​ពី​២០០១ ជា​គោលដៅ​ដែល​រដ្ឋាភិបាល​​មាន​បំណង​ចង់​​បំបាត់​អ្នក​ខេត្ត​អាខេ​ដែល​ប៉ុនប៉ង​បំបែក​រដ្ឋ​​ជា​យូរ​មក​ហើយ៕

ប្រភព៖ Asiaone ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់