• 2019-02-07 02:46:51
  • ចរាចរណ៍

ស្ពានអាកាសថ្មើរជើងដំបូងគេនៅព្រះសីហនុ គ្រោងចំណាយ ១០ម៉ឺនដុល្លារ

  • 2019-02-07 02:46:51
  • ចំនួនមតិ 1 | ចំនួនចែករំលែក 532

ចន្លោះមិនឃើញ

​រដ្ឋបាលខេត្ត​ព្រះសីហនុ​ គ្រោងនឹងធ្វើស្ពានដែកមួយខ្សែឆ្លងផ្លូវជាតិលេខ៤​ នៅ​ចំណុច​មុខ​រោងចក្រ​ញូស្តារ​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លង​ផ្លូវជាតិ​ ប្រជាពលរដ្ឋ​ និង​កម្មករ​កម្មការិនី​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅមក​ប្រមាណ​ ៤ពាន់​ នាក់ ស្ទើររាល់ថ្ងៃ។

តាម​គេហទំព័រ​ហ្វេសបុក​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ​ឯកឧត្តម​ យន្ត មីន​ អភិបាលខេត្ត​ខាង​លើ​បញ្ជាក់​ថា​ ស្ពាន​នេះ​ជំនាញ​បាន​សិក្សា​រួចហើយ​ ដោយ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ ១០ម៉ឺន​ ដុល្លា​អាមេរិក ​និង​ចាប់​ផ្តើម​សាងសង់​នា​ពេល​ខែ​មិនា​ ឆ្នាំ២០១៩​ នេះ​ ។

លោក ណុប ហេង ប្រធាន​មន្ទីរ​សាធារណៈការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានអោយដឹងថា ស្ពានដែកឆ្លងផ្លូវនេះ​ មានប្រវែង ២៤ម៉ែត្រ កំពស់៥,២ម៉ែត្រ ទទឹង៣ម៉ែត្រ ។ រថយន្តកុងតៃន័រ​ ក៏អាចរត់ក្រោមស្ពាននេះបានដែរ​ ។ ស្ពាននេះ​នឹង​អាច​ជួយ​សម្រួល​ការ​កកស្ទះ​ និង​ហានិភ័យដល់កម្មករកម្មការិនីបានមួយកម្រិតដែរ៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់